លីគ​លំដាប់​ទី ២​​​​ជិត​រក​ឃើញ​​​​ជើង​ខ្លាំង​តំណាង​តំបន់​ទាំង ​៦ ​​​ហើយ

ការ​ប្រកួត​បាល់ទាត់​​ពាន​រង្វាន់​ Hun Sen Cup 2016 ​វគ្គ​ជម្រុះ​​​តាម​ពូល​​ទាំង​ ៦​​ ដើម្បី​ជ្រើស​ក្រុម​​ជើង​ឯក ​​នៅ​តាម​តំបន់​​នីមួយ​ៗ មក​លេង​នៅ​លីក​លំដាប់​ទី២ ​កាន់​តែ​​​ជិត​​​រក​ឃើញ​គ្រប់​​​ចំនួន​​​ហើយ ​​​បូក​រួម​​​ទាំង​ការ​​​ប្រកួត​បញ្ចប់​សប្ដាហ៍​ទី៤ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦ ម្សិល​មិញ។

 

 លីគ​លំដាប់​ទី ២​​​​ជិត​រក​ឃើញ​​​​ជើង​ខ្លាំង​តំណាង​តំបន់​ទាំង ​៦ ​​​ហើយ​ពាន​រង្វាន់ Hun Sen  Cup

 

​សម្រាប់​​ពូល A ​(​តំបន់​​​រាជ​ធានី​​)​​៖ មាន​ចំនួន​ពីរ​ក្រុម​កណ្ដាល​ និង​កំពង់​ស្ពឺ​​ ហេតុ​នេះ​រង់​ចាំ​ការ​ប្រកួត​​ជើង​ទី២ ​នា​ថ្ងៃ​​ទី ២៣ ​ខែ​មីនា ឆ្នាំ​២០១៦ ដើម្បី​កាត់​សេចក្ដី​ថា​ រវាង​ក្រុម​ទាំង​ពីរ​តើ​មួយ​ណា​បាន​មក​លេង​​នៅ​លីគ​លំដាប់​ទី២។ ខណៈ​កាល​ពី​ជើង​​ទី១​ ​​ក្រុម​របស់​ខេត្ត​កណ្ដាល​យក​ឈ្នះ​​​ខេត្ត​កំពង់​ស្ពឺ​ ២-​០ ទឹក​ដី​កំពង់​ស្ពឺ​​។

 

​​ចំណែក​​ពូល B (តំបន់​ខាង​កើត​) ៖​​នៅ​សល់​ការ​ប្រកួត​ចំនួន ២ សប្ដាហ៍​ទៀត​ នឹង​បញ្ចប់​ព្រម​ទាំង​រក​ឃើញ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​នេះ​មក​លេង​នៅ​លីគ​លំដាប់​ទី២។ ​ខណៈ​បច្ចុប្បន្ន​មាន​ខេត្ត​​ចំនួន​ពីរ​កំពុង​មាន​ពិន្ទុ​​​ស្មើ​គ្នា​គឺ​​ស្វាយរៀង និង​ខេត្ត​ព្រៃវែង ប៉ុន្តែ​ក្រុម​លេង​លេខ ១​​បណ្ដោះអាសន្ន​​បាន​ទៅ​លើ​ស្វាយរៀង​​ ពី​ព្រោះ​ពួក​គេ​ឈ្នះ​​គ្រាប់​ស៊ុត​​នៃ​ការ​ប៉ះ​គ្នា​ទាំង​ពីរ​ជើង​រវាង​ក្រុម​ទាំង​ពីរ​នេះ។

 

​នៅ​ពូល​ C (​តំបន់​​កណ្ដាល​)​៖ ​​ក្រុម​របស់​ខេត្ត​សៀម​រាប ​កំពុង​​មាន​ពិន្ទុ​ដាច់​ក្រុម​លេខ ២​​​ខេត្ត​​កំពង់​ធំ​៥​ពិន្ទុ​​​។ ​បើ​មើល​តាម​ការ​ប្រកួត​កន្លង​មក​ សៀម​រាប​ ទំនង​ជា​អាច​មាន​ឱកាស​ខ្ពស់​ ​មក​លេង​នៅ​លីគ​លំដាប់​ទី២​របស់​កម្ពុជា ពី​ព្រោះ​ក្រុម​មួយ​នេះ​យក​បាន​​ ១២​ពិន្ទុ​ពេញ​ក្នុង​ចំណោម ៤​ប្រកួត​កន្លង​មក​។

 

​ពូល​ D ( ​តំបន់​​ខាង​លិច​) ៖ ខេត្ត​​កំពង់​ឆ្នាំង​​​ជា​ក្រុម​មាន​ឱកាស​ខ្ពស់​ជាង​គេ​ ​​ដែល​អាច​មក​លេង​នៅ​លីគ​លំដាប់​​​ទី ២​របស់​កម្ពុជា។ ពួក​គេ​បើក​ការ​ប្រកួត ​៣​លើក​កន្លង​មក​​ឈ្នះ​ទាំង​អស់​មាន​ ៩​ពិន្ទុ​ពេញ​ ខណៈ​ក្រុម​លេខ ២​ក្នុង​ពូល​នេះ​មាន​​តែ​ ៣​ពិន្ទុ​ប៉ុណ្ណោះ។

 

​​រីឯ​​​​ក្នុង​ពូល​​ E ( ​តំបន់​ខាង​ត្បូង​) ​​ កំពង់​​ផែ​ព្រះសីហនុ ជា​​ក្រុម​បាល់ទាត់​បាន​មក​លេង​នៅ​លីគ​លំដាប់​ទី២។ ទន្ទឹម​គ្នា​នោះ​​នៅ​ពូល​ F (​​​​តំបន់​ខាង​ជើង​)​ ក្រុម​បាល់ទាត់​ខេត្ត​ស្ទឹងត្រែង​​​ ​ក៏​បាន​មក​លេង​នៅ​លីគ​លំដាប់​ទី២ ផង​ដែរ។

 

លីគ​លំដាប់​ទី ២​​​​ជិត​រក​ឃើញ​​​​ជើង​ខ្លាំង​តំណាង​តំបន់​ទាំង ​៦ ​​​ហើយ​ (​រូប​ថត​៖ FFC)

 

តារាង​ចំណាត់​ថ្នាក់​តាម​ពូល​ជម្រុះ​បឋម​ Hun Sen Cup 2016

ពូល​ A

ល​

ក្រុម​

P

W

D

L

F

A

GD

Point

១​

កណ្ដាល​

១​

១​

០​

០​

២​

០​

២​

៣​

២​

កំពង់​ស្ពឺ​

១​

០​

០​

១​

០​

២​

-២​​

០​

ពូល​ B

១​

ខេត្ត​​ស្វាយរៀង

៤​​

៣​

០​

១​

១៥​

៩​​

៦​

៩​​

២​

ខេត្ត​ព្រៃវែង

៤​

៣​

០​

១​

១៥​

១៤​

១​

៩​

៣​

យុ.​បឹង​កេត​កំពង់​ចាម​​

៤​

២​

០​

២​

៧​​

១​

៦​​

៤​

ខេត្ត​ត្បូង​ឃ្មុំ​

៤​

០​

០​

៤​

៣​

១១​

-៨​

០​

ពូល​ C

១​

ខេត្ត​សៀម​រាប​

៤​

៤​

០​

០​

១៣​​

៣​

១០​

១២​​​​

២​

កំពង់​ធំ​

៤​

២​

១​

១​

១០​

៦​

៤​

៧​

៣​

ខេត្ត​ឧត្ដរ​មាន​ជ័យ​

៤​​

១​

១​​

២​

៧​

៩​​

-២​

៤​​

៤​

ខេត្ត​ព្រះ​វិហារ​

៤​​

០​

០​

៤​​

៤​

១៦​

-១២​​

០​

ពូល​ D

១​

ខេត្ត​កំពង់​ឆ្នាំង​

៣​

៣​

០​

០​

៧​

៤​​

៣​

៩​

២​

ខេត្ត​ប៉ៃលិន

២​

១​

០​

១​

៤​

៤​

០​

៣​

៣​

ខេត្ត​បាត់​ដំបង​

៣​​

០​

០​

៣​​

៥​

៨​

-៣​

0​

ពូល​ E

១​

កំពង់​ផែ​​ព្រះ​សីហនុ​

២​

១​

០​

១​

៥​

៤​​

១​​

៣​

២​

ខេត្ត​កំពត​

២​

១​

០​

១​

៤​

៥​

-១​

៣​

ពូល​ F

១​

ស្ទឹង​ត្រែង​

២​

១​

១​

០​

៧​

៦​

១​

៤​​

២​

ក្រចេះ​

២​

០​

១​

១​

៦​

៧​

-១​

១​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​