ជីជី ឡើង​ថ្លៃ​ខ្លួន​ ក្នុង​ឆ្នាំ​ថ្មី

ឆ្នាំ២០១៥ តារា​សម្ដែង​ និង​ជា​ពិធី​ការិនី កញ្ញា ពេជ្រ សូលីដា ហៅ​ជីជី ថត​រឿង​យក​ថ្លៃ​​​សម្ដែង​​តែ ១ ៥០០ ដុល្លារ ​ប៉ុន្តែ​​ចូល​មក​ដល់​ឆ្នាំ ២០១៦ នេះ តម្លៃ​ខ្លួន​របស់​តារា​ស្រី​ម្នាក់​នេះ​ឡើង​រហូត​ដល់​ទៅ ២ ៥០០ ដុល្លារ ទៅ ៣​០០០ ដុល្លារ​ឯណោះ។ នេះ​បើ​តាម​​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សាមី​ខ្លួន ប្រាប់ Sabay។

 

ជីជី ឡើង​ថ្លៃ​ខ្លួន​ ក្នុង​ឆ្នាំ​ថ្មី

 
ជីជី បាន​លើក​ឡើង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​សម្រេច​ចិត្ត​ឡើង​ថ្លៃ​ជុំវិញ​ការ​ថត​ខ្សែភាពយន្ត​បែប​នេះ ក៏​ព្រោះ​តែ​គិត​ថា វិស័យ​ភាពយន្ត​បច្ចុប្បន្នមាន​ការ​រីកចម្រើន​ជាង​មុន ដូច​នេះ ​ការ​ឡើង​ថ្លៃ​របស់​តារា​សម្ដែង​ដូច​ជា​រូប​នាង មិន​មែន​ជា​រឿង​ចម្លែក​ឡើយ។ “គាត់​រក​បាន​ជាង​មុន អីចឹង​យើង​ក៏​ត្រូវ​បាន​ថ្លៃ​ជាង​មុន​ដែរ តើ​​ខ្ញុំ​ឡើង​ក៏​មិន​ច្រើន​ហួសហេតុ​ដែរ”។

 

កាល​ពី​ឆ្នាំ ២០១៥ ជីជី យក​ថ្លៃ ១ ៥០០ ដុល្លារ ក្នុង​មួយ​រឿង​តារា​ស្រី​ម្នាក់​នេះ​ ថត​បាន​តែ ២រឿង ​ប៉ុណ្ណោះ ហើយ​ការ​សម្រេច​ឡើង​ថ្លៃ​រហូត​ដល់ ​២ ៥០០ ដុល្លារ ទៅ ៣ ០០០ដុល្លារ​ នេះ ជីជី មិន​ទាន់ ចេញ​ថត​ឲ្យ​ផលិតកម្ម​ណា​មួយ​ឡើយ មូលហេតុ ត្រូវ​បាន​នាង​បញ្ជាក់​ថា ចរចា​ថ្លៃ​នៅ​មិនទាន់​​ត្រូវ​គ្នា។ “មាន​​​ផលិតកម្ម​ច្រើន​ទាក់ទង​មក​ តែ​តម្លៃ​មិន​ត្រូវ​គ្នា ព្រោះ​គាត់​ឲ្យ​តម្លៃ​ដូច​មុន ខ្ញុំ​មិន​​ព្រម “។ ជីជី លើក​ឡើង។

 

ចំពោះ​ការ​ធ្វើ​ពិធី​ការិនី​តាម​កម្មវិធី​ផ្សេងៗ​វិញ ពេជ្រ សូលីដា ហៅ​ជីជី ​បញ្ជាក់​ប្រាប់​ថា គិត​តាម​ទីតាំង​ជិត​ឬ​ឆ្ងាយ ប្រសិន​បើ​នៅ​ភ្នំពេញ​យក ១ កម្មវិធី ៤០០ ដុល្លារ ទៅ ៥០០ ដុល្លារ ហើយ​បើ​ចុះ​ខេត្ត វិញ ស៊ីសង​ការ​​ចរចា​​គ្នា។

 

ជីជី ឡើង​ថ្លៃ​ខ្លួន​ ក្នុង​ឆ្នាំ​ថ្មី

 

ជីជី បាន​បោះ​ជំហាន​ចូល​វិថី​សិល្បៈ​តាម​រយៈ​ អ្នក​នាង​ ពេជ្រ សិរីរ័ត្ន ដែល​ជា​បង​ស្រី​បង្កើត​របស់​ខ្លួន។ អាជីព​សិល្បៈ​​ដំបូង​របស់​នាង គឺ​ការ​សម្ដែង​កាយវិការ​ខារ៉ាអូខេ និង ពិធី​ការិនី​នៅ CTN និង MY TV។ តម្លៃ​ខ្លួន​របស់​នាង​ពី​ផ្ដើម ៤០ ដុល្លារ នៃ​ការ​សម្ដែង​ខារ៉ាអូខេ​ ១ ​បទ  ហើយ​បច្ចុប្បន្ន ជីជី ប្រាប់​ថា ផ្អាក​សម្ដែង​ខារ៉ាអូខេ​ទៀត​​ហើយ ដោយ​លើក​ហេតុផល​ថា ថត​យូរៗ​​ពេក។

 

ចំពោះ​ការ​ថត ខ្សែភាពយន្ត​វិញ  ជីជី​ធ្លាប់​បាន​ថត​ខ្សែភាពយន្ត ៥ ទៅ ៧ រឿង​ មក​ហើយ ក្នុង​នោះ​មាន​ ដូច​ជា រឿង “អាប​ពាក់​មួក​សុវត្ថិភាព​វគ្គ២”,​រឿង “ដំណើរផ្សងព្រេងទាំង ៤”, រឿង ​”អាចារ្យបីសាសន៍” រឿង “បេះដូងកូពី” ជា​ដើម៕

 

ជីជី ឡើង​ថ្លៃ​ខ្លួន​ ក្នុង​ឆ្នាំ​ថ្មី
 

ជីជី ឡើង​ថ្លៃ​ខ្លួន​ ក្នុង​ឆ្នាំ​ថ្មី

 

អត្ថបទ៖ ខុត សីហា