គ្រូពេទ្យ ​ប្រាប់​ពី​វិធី​ដោះស្រាយ​ ចំពោះ​ការ​មក​រដូវ​លើកដំបូង

គ្រូពេទ្យ ​ប្រាប់​ពី​វិធី​ដោះស្រាយ​ ចំពោះ​ការ​មក​រដូវ​លើកដំបូង

 

 

ជា​ធម្មតា​ក្មេង​ស្រី​ចាប់​ផ្ដើម​មក​រដូវ​នៅ​អាយុ​ចន្លោះ​អាយុ ១១ និង ១៤ ឆ្នាំ​ ប៉ុន្តែ​វា​អាច​កើតមាន​ឆាប់​ត្រឹមតែ​អាយុ​ ៩​ឆ្នាំ​ ឬ​យឺត​រហូតដល់​ទៅ ១៦ឆ្នាំ។ ការ​មាន​រដូវ​ដំបូង (Menarche) គឺជា​ សញ្ញា​ថា ​អ្នក​កំពុង​លូតលាស់​ និង​ក្លាយ​ជា​ស្ត្រី​ពេញវ័យ​ម្នាក់។

 

លោក​វេជ្ជបណ្ឌិត​ ម៉ែន​ បញ្ញា​រតន៍​ ស្ថាបនិក​មួយ​រួប ​នៃ​វិប​សាយ​សុខភាព www.health.com  បាន​និយាយ​ថា ការ​ចាប់​ផ្តើម​មាន​រដូវ​រាងកាយ​របស់​អ្នក​ក៏​ចាប់​ផ្លាស់ប្ដូរ​ផងដែរ។ អ្នក​ចាប់ផ្ដើម​មាន​ការវិវឌ្ឍន៍ ​នៃ​សុដន់​ ដុះ​រោម​នៅ​ខាងលើ​ប្រដាប់​ភេទ​ និង​ក្លៀក​ត្រគាក ​របស់​អ្នក​ចាប់ផ្ដើម​រីក​ធំ។

 

គ្រូពេទ្យ ​ប្រាប់​ពី​វិធី​ដោះស្រាយ​ ចំពោះ​ការ​មក​រដូវ​លើកដំបូង

 

 

លោក​បាន​ពន្យល់​ថា ​ការ​មាន​រដូវ​ដំបូង​ក៏​មានន័យថា​ ប្រសិនបើ​អ្នក​មានការ​រួមភេទ​អ្នក​អាច​មានគភ៌​បាន។អ្នក​អាច​មាន​ផ្ទៃពោះ​ក្នុង​ខែ​មុន​ពេល​ចាប់ផ្ដើម​រដូវ​ដំបូង​របស់​អ្នក។ ដូច្នេះ​ក្មេង​ស្រី​ជំទង់​ទាំងអស់​ត្រូវតែ​យល់​អំពី​បញ្ហា​នេះ​ ដើម្បី​ចៀសវាង​ការ​មាន​កូន​ទាំង​អាយុ​នៅ​ក្មេង​ ហើយ​មិនទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ធ្វើជា​ម្ដាយ​ម្នាក់។

 

នៅ​ក្នុង​ថ្ងៃមុន​ពេល​ក្មេង​ស្រី​ជំទង់​ចាប់ផ្ដើម​មក​រដូវ​នាង​ប្រហែល​ជា​មាន​អារម្មណ៍​តឹងតែង។ នាង​អាច​នឹង​កើន​ទម្ងន់​ហើមពោះ​ជាដើម។ នាង​អាច​មាន​ការឈឺចាប់ ( cramps ) ក្នុង​ពោះ  ខ្នង​ ឬ​ជើង​ដែល​អាច​អូស​បន្លាយ​ ពីរ-​បី ​ម៉ោង​ ឬ​ច្រើនជាង​នេះ។ សុដន់​របស់​នាង​ឡើង​តឹង​ ហើយ​មុខ​មាន​ឡើង​មុន
នៅ​ពេល​ដែល​នាង​ចាប់ផ្ដើម​មាន​រដូវ​នាង​នឹង​សម្គាល់​ឃើញ​ថា​ មាន​ឈាម​នៅ​លើ​ខោ​ក្នុង ​របស់​នាង​ ឬ​នៅ​ពេល​ដែល​នាង​ប្រើ​បន្ទប់ទឹក។ លំហូរ​នៃ​ឈាម​ចេញពី​ទ្វារមាស​របស់​នាង​ជា​ធម្មតា​តិចតួច​នៅ​ពេល​ដំបូង​ហើយ​កើន​ឡើង​ច្រើន​សម្រាប់​ ពីរ​បី​ថ្ងៃ​មុន​ពេល​វា​បញ្ឈប់។ ឈាម​នេះ​អាច​ជា​ឈាម​ពណ៌​ត្នោត​នៅ​ពេល​ដំបូង​ និង​បន្ទាប់មក​ក្លាយ​ជា​ពណ៌​ក្រហម​ស្រស់។ ការ​មក​រដូវ​ជា​ធម្មតា​មាន​រយៈពេល​ពី ៣ ទៅ ៧ថ្ងៃ ​ក្នុង​មួយ​ខែ។

 

លោក​ ម៉ែន​ បញ្ញា​រតន៍ ​បាន​ផ្តល់​យោបល់​ថា ​ក្មេង​ស្រី​ដែល​មក​រដូវ​លើកដំបូង​គួរ​សាកសួរ​ម្ដាយ​ ឬ​វេជ្ជបណ្ឌិត ​ឬ​ស្ត្រី​ណា​ម្នាក់​ដែល​ខ្លួន​ទុកចិត្ត​សម្រាប់​ដំបូន្មាន​លើ​ការប្រើប្រាស់​ផលិតផល​សម្រាប់​ការ​មក​រដូវ​ដូចជា​សំឡី​ស៊ក (tampons) ឬ​សំឡី​ទ្រាប់ ( pads)  ។ សំលី (tampon) គឺ​សម្រាប់​ស៊ក​ចូល​ទៅ​ខាងក្នុង​ទ្វារមាស​ហើយ​វា​ល្អ​សម្រាប់​ប្រើ​នៅ​ពេល​ដែល​ក្មេង​ស្រី​ជំទង់ ​ហែល​ទឹក ​ឬ​ការ​ធ្វើ​សកម្មភាព​ផ្នែក​រាងកាយ​ដទៃ​ទៀត។ សំឡី (Pads) ជា​បន្ទះ​មួយ​មាន​ជ័រស្អិត​ជួយ​អោយ​ជាប់​ជាមួយ​នឹង​ខោ​ក្នុង។ ក្មេងស្រី​ជំទង់​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ tampons និង pads អោយ​បាន​ទៀងទាត់។ ការ​មក​រដូវ​មិន​រំខាន​ដល់​ការធ្វើ​សកម្មភាព​ណាមួយ​នោះ​ទេ។

 

គ្រូពេទ្យ ​ប្រាប់​ពី​វិធី​ដោះស្រាយ​ ចំពោះ​ការ​មក​រដូវ​លើកដំបូង

 

ប្រសិនបើ​ក្មេង​ស្រី​ជំទង់​ម្នាក់​មានការ​ឈឺចាប់ (cramps) ជាមួយ​នឹង​ការ​មក​រដូវ​របស់​នា​ង​នោះ​ការ​ធ្វើ​លំហាត់​ប្រាណ​អោយ​បាន​ទៀងទាត់ ស្អំ​កម្ដៅ​ងូតទឹក​ក្ដៅឧណ្ណៗ​អាច​ជួយ​កាត់បន្ថយ​ការ​ឈឺ​ចាប់​បាន។

 

ប្រសិនបើ​ការ​ព្យាបាល​ទាំងនេះ​ មិន​អាច​ជួយ​បានទេ​ ក្មេងស្រី​ជំទង់ ​គួរ​ជួប​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​នូវ​វេជ្ជបញ្ជា​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ត្រឹមត្រូវ៕

 

អត្ថបទ៖ CCJ