បោះឆ្នោតអាមេរិក ២០១៦៖ Trump បន្តយកឈ្នះរដ្ឋ៣ បន្ថែមទៀតក្នុងប្រជែង យកតំណែងបេក្ខភាព ប្រធានាធិបតី

មហាសេដ្ឋីវាល់លាន របស់អាមេរិកលោក Donald Trump បានបង្កើនការនំាមុខ បន្ថែមទៀតដោយការ យកឈ្នះសម្លេងគាំទ្រ ក្នុងរដ្ឋ៣ទៀតដូចជា Michigan, Mississippi និងរដ្ឋ Hawaii ក្នុងការប្រជែងយក តំណែងបេក្ខភាពឈរ ឈ្មោះតំណាងគណបក្ស សាធារណក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី នាពេលខាងមុខនេះ។

បើយោងតាមប្រភព ព័ត៍មានរបស់ BCC បាននិយាយថា នៅក្នុងបក្សសាធារណលោក Ted Cruz បានយកឈ្នះតែក្នុងរដ្ឋ Idaho ដែលជារដ្ឋចុងក្រោយ ក្នុងការប្រកួតប្រជែង យកសម្លេងគាំទ្រ ក្នុងការបោះឆ្នោតប្រកួត ប្រជែងយកតំណែង បេក្ខជនឈរឈ្មោះជា ប្រធានាធិបតីនៅខែវិច្ឆិការ ខាងមុខនេះនៅពេលដែលលោក Trump បានទទួលកាដូពិសេស ដោយយកឈ្នះសម្លេង គាំទ្រដល់ទៅ៣រដ្ឋបន្ថែម។

រីឯលោក Bernie Sanders សមាជិសភារបស់ គណបក្សប្រជាធិបតេយ្យ បានយកឈ្នះយ៉ាង ភ្ញាក់ផ្អើលនៅរដ្ឋ Michigan ទៅលើលោកស្រី Clinton ប៉ុន្តែបើទោះបីជាយ៉ាង ណាក្តីលោកស្រីនៅតែ បន្តការនាំមុខដដែល និងបានទទួលសម្លេង គាំទ្រនៅក្នុងរដ្ឋ Mississippi ផងដែរ៕