កូរ៉េខាងជើង សម្រេច លុបចោល រាល់កិច្ចព្រមព្រៀង ដែលមាន ជាមួយកូរ៉េ ខាងត្បូង

ប៉េកាំង៖ រដ្ឋាភិបាលកូរ៉េខាងជើង នៅព្រឹក ថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ខ្លួនបានសម្រេច លុបចោល កិច្ចព្រមព្រៀង ទាំងអស់ នាពេលកន្លងមក ជាមួយនឹង ប្រទេស កូរ៉េខាងត្បូង ក្នុងនោះរួមមាន កិច្ចសហ ប្រតិបត្តិការ សេដ្ឋកិច្ចរបស់ពួកគេ និងការផ្លាស់ប្តូរ ផ្សេងទៀត។

ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នេះដោយដកស្រង់ ប្រភពពី ទីភ្នាក់ងារ កណ្ដាល បន្ដទៀតថា សេចក្តីប្រកាសនេះ មាននៅក្នុងសេចក្តី ថ្លែងការណ៍ មួយរបស់ គណៈកម្មាធិការ កូរ៉េខាងជើង សម្រាប់ការបង្រួបបង្រួមកូរ៉េដោយសន្តិភាព។

នៅក្នុងសេចក្តីថ្លែងការណ៍នេះដដែល បានឲ្យដឹងទៀតថា កូរ៉េខាងជើង នឹងលក់រាល់ទ្រព្យ សកម្មរបស់ កូរ៉េខាងត្បូង ទាំងស្រុង (ជាពិសេសក្នុង តំបន់កេសុង) ដែលមាននៅក្នុង ទឹកដី របស់ខ្លួន។ មតិសាធារណៈ យល់ឃើញថា នេះប្រហែលជាការ ខឹងសម្បាររបស់ កូរ៉េខាងជើង ដែលឆ្លើយតបនឹង ការធ្វើសមយុទ្ធយោធា ធំបំផុតប្រចាំ ឆ្នាំរវាងកូរ៉េខាងត្បូង និងអាមេរិក៕

កូរ៉េខាងជើង សម្រេច លុបចោល រាល់កិច្ចព្រមព្រៀង ដែលមាន ជាមួយកូរ៉េ ខាងត្បូង