ម្ចាស់ស្រាបៀរ Master beer ទាមទារម្ចាស់ ក្រុមហ៊ុន ASIA SUNRISE សងសំណង តាមកិច្ចសន្យា ទៅលើ កម្រៃប្រាក់ អប្បហារ

ភ្នំពេញ៖ ម្ចាស់ស្រាបៀរ Master beer លោក ឃុន ប៉ាលី បានទាមទារឲ្យ លោក ជា ម៉ុង ម្ចាស់រោងចក្រ ផលិតស្រាបៀរ ក្រុម ហ៊ុន ASIA SUNRISE Co.,Ltd មានទីលំនៅបច្ចុប្បន្ន ភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សំណងតាមកិច្ចសន្យា ទៅលើកម្រៃ ប្រាក់អប្បហារ។

លោក ឃុន ប៉ាលី នាយកក្រុមហ៊ុន នគរមាស និងជាម្ចាស់ស្រាបៀរ Master beer បានបង្ហាញឲ្យ ដឹងនេះនៅក្នុង សន្និសីទសារព័ត៌មាន កាលពី ល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ដោយយោង ទៅលើកិច្ច ព្រម ព្រៀងរយៈពេល៥ឆ្នាំ ដោយគិតចាប់ពី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ រវាង ក្រុមហ៊ុន ASIA SUNRISE Co.,Ltd បានផ្តល់សិទ្ធិ ឲ្យរូបលោកដែល ជាម្ចាស់ក្រុមហ៊ុន នគរមាស ជាអ្នកទទួលសិទ្ធជា ភ្នាក់ងារ ទីផ្សារផ្ដាច់មុខ និងសហការណ៍ ផលិតស្រាបៀរ ព្រមទាំងភេសជ្ជៈ គ្រប់ប្រភេទ។

លោកបានបន្តថា អ្វីដែលលោកទាមទារ ពេលនេះ គឺដោយសារតែ ម្ចាស់រោងចក្រផលិត ស្រាបៀរCity មិនបានគោរព ទៅតាមកិច្ចសន្យា ក្នុងការ ផ្តល់កម្រៃប្រាក់ អប្បហារ និងប្រាក់ផ្សេងៗ ដែលមិនបានទូទាត់ ដូចជាថ្លៃការផ្សាយ ពាណិជ្ជកម្មតាម ទូរទស្សន៍បាយ័ន ហង្សមាស ជាដើមក្នុង ការផ្សព្វផ្សាយ អំពីរោងចក្រ សំដៅស្វែងរក អតិថិជន ឲ្យមក ផលិតស្រាបៀរ និងភេសជ្ជៈនៅក្នុង រោងចក្រ ខាងលើនេះ កាន់តែរីក ចម្រើន។

តាមស្មារតីនៃកិច្ច ព្រមព្រៀងផ្តល់ សិទ្ធិជាភ្នាក់ងារ ទីផ្សារផ្ដាច់មុខ និងសហការផលិត ស្រាបៀរ ព្រមទាំងភេសជ្ជៈ គ្រប់ប្រភេទ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ មានខ្លឹមសារថា រាល់ស្រាបៀរ ឬភេសជ្ជៈ ដែលផលិតនៅ ក្នុងរោងចក្រស្រាបៀរ City របស់ក្រុមហ៊ុន ASIA SUNRISE Co.,Ltd លើក លែងតែ ASAHI beer, SAPARO beer, 333 beer, LEO beer និងSANMIGUEL beer គឺភាគី(ក) ម្ចាស់រោងចក្រ ផលិត ត្រូវតែប្រគល់ នូវប្រាក់អប្បហារ ចំនួន០,៣កាក់ដុល្លារ ក្នុង១កេស ទៅឲ្យអ្នកទទួល សិទ្ធផ្ដាច់មុខ ភាគី(ខ) ទោះបីជាអតិថិជន នោះចូលផលិត តាមរយៈភាគី(ខ) ដោយផ្ទាល់ ឬតាម រយៈក្រុមហ៊ុន ASIA SUNRISE Co.,Ltd ក៏ដោយ ដោយគិតចាប់ពី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ និងត្រូវផ្តល់ របាយការណ៍ ចំនួនផលិតផល ដែលអតិថិជន បញ្ជាទិញ ច្បាស់លាស់ ដល់ភាគី(ខ)៕

ម្ចាស់ស្រាបៀរ Master beer ទាមទារម្ចាស់ ក្រុមហ៊ុន ASIA SUNRISE សងសំណង តាមកិច្ចសន្យា ទៅលើ កម្រៃប្រាក់ អប្បហារ

ម្ចាស់ស្រាបៀរ Master beer ទាមទារម្ចាស់ ក្រុមហ៊ុន ASIA SUNRISE សងសំណង តាមកិច្ចសន្យា ទៅលើ កម្រៃប្រាក់ អប្បហារ

ម្ចាស់ស្រាបៀរ Master beer ទាមទារម្ចាស់ ក្រុមហ៊ុន ASIA SUNRISE សងសំណង តាមកិច្ចសន្យា ទៅលើ កម្រៃប្រាក់ អប្បហារ