សម្ដេច ហ៊ុន សែន ប្រកាស​ដាក់​គ្រូពេទ្យ​ឯកទេស​ចូល​ក្របខណ្ឌ​រដ្ឋ និង​តែងតាំង​មុខងារ​នយោបាយ​

​ពី​ពិធី​បិទ​សន្និបាត​របស់​ក្រសួងសុខាភិបាល នៅ​សណ្ឋាគារ​សូ​ហ្វ៊ី​តែ​ល​នៅ​ព្រឹក​មិញ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ដាក់​គ្រូពេទ្យ​ជំនាញ​ចូល​ក្របខណ្ឌ​រដ្ឋ​ដោយ​ស្វ័យប្រវត្តិ ដើម្បី​កាត់បន្ថយ​ប្រជាពលរដ្ឋ​ចេញទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​។​

​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ដោយសារតែ​កម្ពុជា​កង្វះ​គ្រូពេទ្យ​ឯកទេស​នៅក្នុង​ក្របខណ្ឌ​រដ្ឋ​នេះហើយ បានជា​ពលរដ្ឋ​មួយចំនួន​ខ្វះ​ជំនឿ​ទុកចិត្ត​លើ​វិស័យ​សុខាភិបាល ហើយ​នាំគ្នា​ចេញទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​។ ប្រមុខ​រដ្ឋាភិបាល ទទួលស្គាល់ថា គ្រូពេទ្យ​ឯកទេស​កម្ពុជា​កំពុង «​ស្លាប់ក្រឡា​» ព្រោះ​ការសិក្សា​ជំនាញ​ត្រូវ​ចំណាយពេល​ច្រើន​ឆ្នាំ ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិនអាច​ប្រឡង​ចូលក្នុង​ក្របខណ្ឌ​រដ្ឋ​បាន​។​

​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល​ជ្រើសរើស​ប្រឡង​គ្រូពេទ្យ​ឯកទេស​អាច​ចូល​បម្រើ​ការងារ​នៅ​អាយុ​៣៥​ឆ្នាំ និង​បញ្ជា​ឲ្យ​ក្រសួង​មុខងារសាធារណៈ ដាក់បញ្ចូល​គ្រូពេទ្យ​ទាំងនោះ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ ដែល​លោក​អះអាងថា ការដាក់បញ្ចូល​នេះ​កម្ពុជា​និង​ទទួលបាន​ផលប្រយោជន៍​ច្រើន​។​«​ក្រៅពី​គ្រូពេទ្យ​ដែល​ខ្ញុំ​ចុះហត្ថលេខា​ហើយ តើ​នៅមាន​ប៉ុន្មាន​ទៀត​ខ្ញុំ​ប្រកាស​ដាក់ចូល​ក្របខណ្ឌ​ដោយ​ស្វ័យប្រវត្តិ​ទាំងអស់​។​វា​មិន​អស់​ប៉ុន្មាន​ទេ សំខាន់​យើង​ទទួលបាន​ផលប្រយោជន៍​ពី​គ្រូពេទ្យ​អ្នកឯកទេស​នេះ​តែម្ដង​…​។​ហើយ​ឲ្យ​ចាប់​ទទួល​ប្រាក់ខែ​ចាប់ពី​ខែមេសា​នេះ​ទៅ​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​សម្ដេច ហ៊ុន សែន ក៏បាន​ប្រកាស​តែងតាំង​គ្រូពេទ្យ​ឯកទេស​ដែល​ចូលនិវត្តន៍​ហើយ​នោះ ឲ្យ​មាន​មុខងារ​ក្នុង​ក្របខណ្ឌ​នយោបាយ ហើយ​បម្រើ​ការងារ​នៅក្នុង​មន្ទីរពេទ្យ​ណាមួយ​ដែរ​។​

​ទន្ទឹមនឹងនេះ​ប្រមុខ​រដ្ឋាភិបាល​ក៏បាន​បដិសេធថា នៅ​កម្ពុជា​មិនមាន​គ្រូពេទ្យ​ខូច​៩០​ភាគរយ​ដូច​ការរិះគន់​ពី​មជ្ឈដ្ឋាន​មួយចំនួន​ឡើយ តែ​លោក​ទទួលស្គាល់ថា អាចមាន​គ្រូពេទ្យ​បុគ្គល​មួយចំនួន​ដែល​ប្រើប្រាស់​ពាក្យសម្ដី​អាក្រក់ និង​អសុរោះ​ប៉ុណ្ណោះ ដែល​លោក​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ត្រូវ​ត្រួតពិនិត្យ​បញ្ហា​នេះ​ឡើងវិញ ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ និង​ស្ដា​មុខមាត់​វិស័យ​សុខាភិបាល​វិញ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​