ពលរដ្ឋប្រមាណ១០០នាក់ គ្រោងហែក្បួនទៅកាន់ ក្រសួងមហាផ្ទៃ បានរំសាយ

ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋប្រមាណ១០០ នាក់ មកពីខេត្តព្រះវិហារ ហើយបានមកស្នាក់នៅវត្តសាមគ្គីរង្សី ស្ថិតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានរំសាយគម្រោងហើយ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីសាលាខណ្ឌ។

មន្ត្រីសាលាខណ្ឌមានជ័យ បានអោយដឹងថា ប្រជាពលរដ្ឋមានបញ្ហាដីធ្លីទាំងនោះ ពួកគាត់មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយបានមកស្នាក់នៅ ក្នុងវត្តសាមគ្គីរង្សី រៀបចំគម្រោងដង្ហែក្បួន ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសុំកិច្ចអន្តរាគមន៍ ពីសម្តេច ស ខេង សូមអោយជួយដោះស្រាយបញ្ហាដីធ្លី អោយបានឆាប់រហ័ស។

ប្រភពបានបន្តទៀតថា ក្រុមប្រជាពលរដ្ន បានរំសាយគម្រោងវិញ បន្ទាប់ពីលោក ហ៊ួយ វីរៈ នាយករងរដ្ឋបាលសាលាខណ្ឌមានជ័យ ចុះមកសម្របសម្រួល និងសន្យាយកឯកសារពាក់ព័ន្ធ ប្រគល់ជូន លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន៕

ពលរដ្ឋប្រមាណ១០០នាក់ គ្រោងហែក្បួនទៅកាន់ ក្រសួងមហាផ្ទៃ បានរំសាយ

ពលរដ្ឋប្រមាណ១០០នាក់ គ្រោងហែក្បួនទៅកាន់ ក្រសួងមហាផ្ទៃ បានរំសាយ

ពលរដ្ឋប្រមាណ១០០នាក់ គ្រោងហែក្បួនទៅកាន់ ក្រសួងមហាផ្ទៃ បានរំសាយ