គណៈកម្មាធិការជាតិ សន្តិសុខលំហ សមុទ្រកម្ពុជា-ថៃ បង្កើតគម្រោង អភិរក្សសត្វផ្សោត សមុទ្រឆ្លងដែន

ភ្នំពេញ៖ គណៈកម្មាធិការជាតិ សន្តិសុខលំហ សមុទ្រកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១០ មីនា នេះ បានប្រជុំដាក់ទិសដៅ ការងារឆ្នាំ២០១៦ បង្កើតគម្រោងអភិរក្ស សត្វផ្សោតសមុទ្រ ឆ្លងដែនដែលនឹងអនុវត្ត នៅក្នុងដែនសមុទ្រ ខេត្តកោះកុង និងខេត្តត្រាតប្រទេសថៃ។

យោងតាមទំព័រហ្វេសប៊ុក របស់ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នាព្រឹកថ្ងៃទី១០ មីនានេះ បានឲ្យដឹងថា "នៅខេត្តកោះកុង លោកឧត្តមនាវីត្រី ឯក សំអាន មេបញ្ជាការរងទីបញ្ជាការជួរមុខ បានអញ្ជើញចូលរួម ក្នុងសិក្ខាសាលាស្តីពី វឌ្ឍនភាពគម្រោងឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ នៃគម្រោងការពារ និងអភិរក្សសត្វផ្សោត សមុទ្រឆ្លងដែន រវាងខេត្តកោះកុង នៃប្រទេសកម្ពុជា និងខេត្តត្រាតនៃប្រទេសថៃទ្បង់ដ៏"។

សូមរម្លឹកជូនថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ កម្លាំងទីបញ្ជាការជួរមុខ ដឹកនាំដោយ លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខ លំហរសមុទ្រ បានជួបពិភាក្សាជាមួយ ឧត្តមនាវីទោ អាភិឆាត ផុតយ៉ាគិតធីវ៉ាត់ នាយកទីចាត់ការ ផែនការ នយោបាយ ស៊ើបការ នៃនាយកដ្ឋានចារកិច្ចកងទ័ព ជើងទឹកភូមិន្ទថៃ និងសហការីចំនួន០៥រូប ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងផ្លាស់ប្តូរ ប្រយោជន៍រួមសម្រាប់ចារកិច្ច កងទ័ពជើងទឹកប្រទេសទាំងពីរ និងជូនវត្ថុអនុស្សាវរីយ៍ពង្រឹងដើម្បី នូវកិច្ចសហប្រតិបត្តិការល្អ ទ្វេរភាគី រវាង កម្ពុជា-ថៃ នៅទីបញ្ជាការជួរមុខ៕