កម្លាំងនគរបាល ស្រុកសំរោងទង ឃាត់មុខសញ្ញាជួញដូរ នឹងចែកចាយ គ្រឿងញៀន បានម្នាក់

កំពង់ស្ពឺ៖ អធិការនគរបាល ស្រុកសំរោងទង លោក ឃុត សុផល បានដឹកនាំកម្លាំង នគរបាលប៉ុស្តិ៍ ឃុំ វល្លិសរ ដើរល្បាត បានបង្កា្របមខុសញ្ញាជន សង្ស័យជួញដូរគ្រឿងញៀន នឹងចែកចាយ គ្រឿងញៀន បានម្នាក់រួមនិងថ្នាំ ញៀន បាន៣ កញ្ចប់ កាលពីវេលាម៉ោង១២យប់ថ្ងៃទី ០៩ មីនា ២០១៦ ត្រង់ចំណុច លើខ្នងប្រឡាយទឹក ស្ថិតនៅភូមិកណ្តាល ឃុំ វល្លិសរ ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ នៅ ឆឹង ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកើត ហេតុដូចខាងលើ ក្រោយឃាត់ខ្លួន ដកហូតម្សៅក្រាមពណ៌ស ៣ កញ្ចប់សង្ស័យជាគ្រឿងញៀន ប្រភេទម៉ាទឹកកក ពីជនសង្ស័យ កំពុងធ្វើសកម្មភាពជួញដូរ នឹងចែកចាយ ដូចចំណុចខាងលើ ។

ក្រោយឃាត់ខ្លួន នៅព្រឹកថ្ងៃទី ១០ មីនា ២០១៦នេះ ជនសង្ស័យត្រូវ នគរបាលស្រុក កសាងសំណុំរឿងបញ្ជូន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត ៕

កម្លាំងនគរបាល ស្រុកសំរោងទង ឃាត់មុខសញ្ញាជួញដូរ នឹងចែកចាយ គ្រឿងញៀន បានម្នាក់

កម្លាំងនគរបាល ស្រុកសំរោងទង ឃាត់មុខសញ្ញាជួញដូរ នឹងចែកចាយ គ្រឿងញៀន បានម្នាក់