លួច​ម៉ូតូ​បាន​ធាក់​មិន​ឆេះ ខំរ​កជាង​ជួយ​តែ​ត្រូវ​ម្ចាស់​តាម​ទាន់​

6 Videos

ភ្នំពេញ : មុខសញ្ញា​ចោរ​កាច់ក​ម៉ូតូ​ម្នាក់​បានធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​មួយគ្រឿង​បានសម្រេច ហើយ​ធាក់​មិន​ឆេះ ក៏​អូស​ទៅរក​ជាង​ជួសជុល តែ ​ត្រូវ​ម្ចាស់​តាមរក​ឃើញ​នៅផ្ទះ​ជាងក៏បាន​ស្រែក​ឆោ​រ​ឡោ​ថា​បង្ក​ឲ្យ​មានការ ​ភ្ញាក់ផ្អើល ហើយប្រជាពល​រដ្ឋ​នៅ​ជិតៗ​នោះបាន​នាំគ្នា​ដេញតាម​ចាប់បាន​ក្នុងពេលដែល​ជន​នោះ ​ព្យាយាម​រត់គេចខ្លួន ។ ហេតុការណ៍​​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ១០ នាទី​ព្រឹក ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្សារ​កាណាឌីយ៉ា តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ព​ផ​ធិ៍​សែន​ជ័យ ។​

លួច​ម៉ូតូ​បាន​ធាក់​មិន​ឆេះ ខំរ​កជាង​ជួយ​តែ​ត្រូវ​ម្ចាស់​តាម​ទាន់​

M88

​ជនសង្ស័យ​ខាងលើ​នោះ​មិនទាន់​ត្រូវបាន​គេ​ ស្គាល់ឈ្មោះ​នៅឡើយ ព្រោះ​របួស​ធ្ងន់ធ្ងរ​ពេក រហូត​សន្លប់ មិនអាច​សាកសួរ​បានគ្រាន់តែ​ដឹងថា​មាន​អាយុ​ប្រហែល​ជាង ២០ ឆ្នាំ ។ ជននេះ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា វ៉េវ​អាល់​ហ្វា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BS-4656 ជា​កម្មសិទ្ធិ​របស់ ឈ្មោះ ជួប ម៉េង ភេទ​ប្រុស អាយុ ៥០ ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រ​ពាំ​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម  ។​

​ប៉ូលិស​បាន​និយាយថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅរក​ទិញ​ម្ហូប​នៅក្នុង​ផ្សារ​កាណាឌីយ៉ា ដោយ​ទុក​ម៉ូតូ​នៅ​ជិត​ផ្សារ​នោះ និង ចាក់សោ​រក​ត្រឹមត្រូវ រួច​ក៏​ចូលទៅ​ទិញ​ម្ហូប ។ លុះ ១០ នាទី​ក្រោយមក​បន្ទាប់ពី​ទិញ​ម្ហូប​រួច ចេញ​មករក​ម៉ូតូ ស្រាប់តែ​បាត់​មិនឃើញ ទើប​មានការ​ភ្គា​ក់​ផ្អើល ។ ខណៈនោះ​ជនរងគ្រោះ បាន​តាមរក​ភ្លាមៗ ហើយ​បាន​ប្រទះឃើញ​ម៉ូតូ​របស់ខ្លួន​កំពុងស្ថិត​នៅផ្ទះ​ជាង ក៏​ស្រែកថា​ចោរៗ​បង្ក​ការភ្ញាក់ផ្អើល​ឡើង ។ ចំណែក​ជនសង្ស័យ​នៅពេល​ដឹងថា​ម្ចាស់​មក​ទាន​ក៏​ព្យាយាម​រត់គេចខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​នាំគ្នា​ជួយ​ដេញតាម​ចាប់បាន​ភ្លាមៗ រួច​វាយ​ទាត់​ធាក់​រហូត​សន្លប់​ស្ដូកស្ដឹង​ពេលនោះ​ទៅ ។

លួច​ម៉ូតូ​បាន​ធាក់​មិន​ឆេះ ខំរ​កជាង​ជួយ​តែ​ត្រូវ​ម្ចាស់​តាម​ទាន់​

​ក្រោយមក​ ប៉ូលិស​បាន​នាំ​ជន​នោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​ហើយ​ពេល​ដឹងខ្លួន និង នាំទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕

                                                                                ពោធិ៍​សែន​ជ័យ​