ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​កាលពីថ្ងៃទី០៩មីនាម្សិលមិញ ​បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពី​បា្រក់បំណាច់ចៅក្រម ​និងព្រះរាជអាជ្ញា ។

បើតាមអនុក្រឹត្យលេខ៣៩​អនក្រ.បក បានឲ្យដឹងថា ​អនុក្រឹត្យនេះមានគោលបំណងរៀបចំ​និងកំណត់បា្រក់បំណាច់ចៅក្រមនិងព្រះរាជអាជ្ញា​​​​ដើម្បីធានាបាននូវប្រសិទ្ឋភាព​និងការបង្កើនផ​លិត​ភាព​ក្នុងប្រព័ន្ឋយុត្តិធ៌ម​ ព្រមទំាងការធានានូវសមធ៌មនិង​សង្គតិភាពក្នុងប្រព័ន្ឋបៀវត្សអនុលោមច្បាប់​និងលិខិតបទដ្ឋាន​គតិយុត្តជាធរមាន ។

បា្រក់បំណាច់ចៅក្រមនិងព្រះរាជអាជ្ញារួមមាន៖​ បា្រក់បំណាច់មុខងារចៅក្រមនិងព្រះរាជអាជ្ញា ​បា្រក់បំណាច់ឈ្នួលផ្ទះ ​បា្រក់បំណាច់អធិមូលជីវភាព​ បា្រក់បំណាច់សម្រាប់​ផ្លាស់ប្តូរទីតំាងការងារ បា្រក់ថ្លៃព្យាបាលនៅក្នុង​មន្ទីរពេទ្យ ​និងបា្រក់ឧបត្ថម្ភសម្រាប់​ព្យាបាលជំងឺប្រចំាកាយរយៈពេលយូរ​របស់ចៅក្រមនិងព្រះរាជអាជ្ញា ។

បា្រក់បំណាច់ចៅក្រម និងព្រះរាជអាជ្ញា ​ដែលចាប់អនុវត្តន៍ពីថ្ងៃទី០១​ មេសា​ ២០១៦តទៅរួមមាន៖

០១-ប្រធានតុលាការកំពូល​និងអគ្គព្រះរាជអាជ្ញា​អមតុលាការកំពូល ​១០លានរៀល

០២-អនុប្រធានតុលាការកំពូល ​ប្រធានសភានៃតុលាការកំពូល​ អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល​ ប្រធានសាលាឧទ្ឋរណ៍ ​និងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ឋរណ៍ ​៤លាន៥សែនរៀល

០៣-ចៅក្រមតុលាការកំពូល​ ព្រះរាជអាជ្ញាអមតុលាការកំពូល​ អនុប្រធានសាលាឧទ្ឋរណ៍ ​ប្រធានសភានៃសាលាឧទ្ឋរណ៍និង​អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ឋរណ៍ ​៤លានរៀល

០៤-ចៅក្រមសាលាឧទ្ឋរណ៍ ​ប្រធានសាលាដំបូង​ ព្រះរាជអាជ្ញាអមសាលាឧទ្ឋរណ៍ ​ព្រះរាជអាជ្ញាអមសាលាដំបូងនិង​ព្រះរាជអាជ្ញាបម្រើការងារនៅក្រសួងយុត្តិធ៌ម​ ៣លាន៥សែនរៀល

០៥-អនុប្រធានសាលាដំបូង​ ប្រធានតុលាការជំនាញនៃសាលាដំបូង​ និងព្រះរាជអាជ្ញាអមសាលាដំបូង​ ៣លាន២សែនរៀល

០៦-ចៅក្រមសាលាដំបូង​ ៣លានរៀល

០៧-ចៅក្រមកម្មសិក្សានិង​ព្រះរាជអាជ្ញារងកម្មសិក្សា ​១លាន៥សែនរៀល ៕