តារាចម្រៀង វ៉ាន់ នី​ឡា ស្រក់​ទឹកភ្នែក និង ភ្លេចភ្លាំង​ក្រោយពី​បែកបាក់​ស្នេហ៍​

6 Videos

​វ៉ាន់ នី​ឡា បាន​បែក​គ្នា​ជាមួយ​គូស្នេហ៍​របស់ខ្លួន​ហើយ កាលពីពេល​ថ្មីៗ​នេះ ហើយក៏​គ្មាន​ថ្ងៃ ដែល​នាង​វិលត្រឡប់​ទៅជា​នា​គ្នា​វិញ​ដែរ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​បន្ទាប់ពី​បែក​គ្នា​មក វ៉ាន់ នី​ឡា មិនមាន​អារម្មណ៍​នៅជាប់​និង​ខ្លួន​សោះ ជាក់ស្តែង​កាលពី​សបា្តហ៍​មុននេះ វ៉ាន់ នី​ឡា ស្ទើរតែ​ភ្លេច​ថា នាង​ត្រូវ​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​មួយ ធ្វើ​ឲ្យ​អ្នករៀបចំ​កម្មវិធី​ទូរស័ព្ទ​ខ្វាត់ខ្វែង​ទៅរក​នាង ។ វ៉ាន់ នី​ឡា ថែមទាំង​ទទួលស្គាល់ថា ខ្លួន​ពិតជា​ភ្លេចភ្លាំង​មែន ។

តារាចម្រៀង វ៉ាន់ នី​ឡា ស្រក់​ទឹកភ្នែក និង ភ្លេចភ្លាំង​ក្រោយពី​បែកបាក់​ស្នេហ៍​

M88

ពេលដែល​រំ​ឮ​ក​ដល់​រឿង​បែកបាក់​គ្នា វ៉ាន់ នី​ឡា ស្ទើរតែ​ទប់ទឹក​ភ្នែក​មិនបាន នាង​ព្យាយាម​មិន​ចង់​ឲ្យ​គេ​ដឹងថា នាង​ឈឺចាប់ និង បង្ហូរទឹកភ្នែក​នៅពេល​ដែល​រំឭក​ដល់​រឿងនេះ​ទេ ប៉ុន្តែ​ទីបំផុត​នាង​នៅតែ​បង្ហូរទឹកភ្នែក​បង្ហាញ​នូវ​អារម្មណ៍​ឈឹ​ចាប់​នៅក្នុង​ខ្លួន​ចេញមក ។​ ​ពេល​ជួប​សម្ភាស​ជាមួយ វ៉ាន់ នី​ឡា កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ មើលទៅ​នាង ពិតជា​មិន​ដូច​កាលពីមុន​ឡើយ កាលពីមុន​នាង​ជា​នារី​ម្នាក់ ដែល​ធ្លាប់តែ​លេងសើច​សប្បាយ តែ​ឥឡូវ​ប្រែ​ទៅជា​ស្រគត់ស្រគំ ថែមទាំង​បាន​ស្រក់​ទឹកភ្នែក​នៅពេល​និយាយ​ដល់​រឿង​ស្នេហា ។

តារាចម្រៀង វ៉ាន់ នី​ឡា ស្រក់​ទឹកភ្នែក និង ភ្លេចភ្លាំង​ក្រោយពី​បែកបាក់​ស្នេហ៍​

វ៉ាន់ នី​ឡា បញ្ជាក់​ប្រាប់ថា ចំណង​ស្នេហ៍​របស់​នាង​ដើរ​ដល់​ផ្លូវបំបែក​ហើយ ហើយក៏​គ្មាន​ថ្ងៃ​ដូចដើម​ដែរ នាង​គ្មាន​ពាក្យ​អ្វី​ក្រៅពី​និយាយថា កាត់ចិត្ត​បំភ្លេច​នោះទេ ។ តែ​អ្វីដែល​នាង​សោកស្តាយ​បំផុត​នោះ​គឺ​ពេលវេលា និង ពាក្យសន្យា ។ ​វ៉ាន់ នី​ឡា ពិតជា​មាន​អារម្មណ៍មិនល្អ​ទេ សូម្បីតែ​ពេលវេលា​ដែល​នាង​ត្រូវ​សម្តែង​ក៏​ភ្លេចភ្លាំង​ដែរ ជាក់ស្តែង​កាលពី​សប្តាហ៍​មុន នាង​ត្រូវ​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​នៅក្នុង​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ប៉ុន្តែ​បែរជា​មិនឃើញ​វត្តមាន​របស់​នាង ធ្វើ​ឲ្យ​អ្នករៀបចំ​កម្មវិធី​ព្រួយបារម្ភ​ជាខ្លាំង ។

តារាចម្រៀង វ៉ាន់ នី​ឡា ស្រក់​ទឹកភ្នែក និង ភ្លេចភ្លាំង​ក្រោយពី​បែកបាក់​ស្នេហ៍​

ប៉ុន្តែ វ៉ាន់ នី​ឡា មិនបាន​ធ្វើ​ឲ្យ​កម្មវិធី​ប្រគំ​តន្ត្រី​នោះ​អាក់ខាន​ទេ នាង​ឡើង​សម្តែង និង ច្រៀង​ទៅតាម​គម្រោង គ្រាន់តែ​មានការ​យឺតយ៉ាវ​បន្តិច​ប៉ុណ្ណោះ ។ ​ថ្វីដ្បិតតែ​ខូចចិត្ត​និង​រឿង​ស្នេហា តែ​នៅលើ​ឆាក វ៉ាន់ នី​ឡា នៅតែ​សម្តែង និង ច្រៀង​បាន​យ៉ាង​ល្អ នាង​ថែមទាំង​និយាយថា «​ខ្ញុំ​ទទួលស្គាល់ថា ខ្ញុំ​ជាម​នុស្ស​ស្រី​ដែល​ទន់ជ្រាយ តែ​អ្វីដែល​សំខាន់​នោះ​គឺ​ខ្ញុំ​ត្រូវ​ងើបឈរ និង រឹងមាំ​ង​ហ៊ាន​ប្រឈមមុខ ខ្ញុំ​មិន​បណ្តោយ​ខ្លួន​ឲ្យ​ទោ​ទន់​ទៅតាម​អារម្មណ៍​នោះទេ ខ្ញុំ​នៅតែ​ទទួល​ការងារ​សម្តែង​ជា​បន្តបន្ទាប់ ទោះបីជា​ពេលនេះ​ខ្ញុំ​ខូចចិត្ត​រឿង​ស្នេហា​ក្តី ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ភ្លេចភ្លាំង​អស់ហើយ ។​

តារាចម្រៀង វ៉ាន់ នី​ឡា ស្រក់​ទឹកភ្នែក និង ភ្លេចភ្លាំង​ក្រោយពី​បែកបាក់​ស្នេហ៍​

ក្រោយពី​ជួប​ស្នេហ៍​បែកបាក់ វ៉ាន់ នី​ឡា មិន​ចង់​រំឭក​ច្រើន​អំពី​រឿងរ៉ាវ​ដែល​នាង​បែកបាក់​នោះទេ នាង​គ្រាន់តែ​និយាយ​យ៉ាងខ្លី​ថា រឿង​នោះ​ចប់​ហើយ ឲ្យ​វាច​ប់​ទៅ នេះ​មកពី​បញ្ហា​រស់នៅ​មិន​ចុះសម្រុង​គ្នា ។ កន្លងមក​នាង តែងតែ​សង្ឃឹមថា ចំណង​ស្នេហ៍​របស់​នាង​អាច​នឹង​ឈានទៅដល់​ការរៀប​អាពាហ៍ពិពាហ៍ ពីព្រោះ​ចាស់ទុំ​ទាំងសងខាង​សុទ្ធតែ​បានដឹង​លឹ​ពី​រឿងរ៉ាវ​ស្នេហា​របស់​នាង តែ​ផ្ទុយស្រឡះ ព្រោះ​ស្នេហា​នាង​បានបញ្ចប់​ត្រឹមនេះ ដោយ​គ្មាន​ថ្ងៃ​វិល​ដូចដើម ។ ចាប់តាំងពី​បែកបាក់​ស្នេហា​មក វ៉ាន់ នី​ឡា បាន​ផ្លាស់ប្តូរ​ឈ្មោះ​នៅក្នុង​គណនេយ្យ​ហ្វេ​ស​បុក​របស់ខ្លួន ពី សុខ វ៉ាន់​នីសា មក សុខ ចិន្តា វិញ ៕ ​អា​លី​ណា

តារាចម្រៀង វ៉ាន់ នី​ឡា ស្រក់​ទឹកភ្នែក និង ភ្លេចភ្លាំង​ក្រោយពី​បែកបាក់​ស្នេហ៍​តារាចម្រៀង វ៉ាន់ នី​ឡា ស្រក់​ទឹកភ្នែក និង ភ្លេចភ្លាំង​ក្រោយពី​បែកបាក់​ស្នេហ៍​តារាចម្រៀង វ៉ាន់ នី​ឡា ស្រក់​ទឹកភ្នែក និង ភ្លេចភ្លាំង​ក្រោយពី​បែកបាក់​ស្នេហ៍​