Wenger ថាអត់​ខ្វល់​រឿង​អ្នក​គាំទ្រ​សុំ​ឲ្យ​លា​ឈប់​ពី Arsenal

Arsene Wenger បាន​និយាយ​ថា​​លោក​មិន​ខ្វល់​រឿង​អ្នក​គាំទ្រ Arsenal លើក​បដា​សុំ​ឲ្យ​​​លា​ឈប់ពីតំណែង​អ្នក​ចាត់​ការ​ក្រុមនោះ​ទេ។

 

Wenger ថាអត់​ខ្វល់​រឿង​អ្នក​គាំទ្រ​សុំ​ឲ្យ​លា​ឈប់​ពី Arsenal

 

ប្រតិកម្ម​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​កើត​ឡើង​ក្រោយ​ពីអ្នកគាំទ្រ Arsenal មួយ​ចំនួន​បាន​លើក​បដានៅ​កីឡដ្ឋាន KC Stadium កាល​ពី​ប្រកួត FA Cup យប់​ថ្ងៃ​ចន្ទ​ថា៖ “Arsene អរគុណ​សម្រាប់​អនុស្សាវរីយ៍ តែ​វា​ដល់​ពេល​ដែល​ត្រូវ​និយាយ​ពាក្យ​លា​ហើយ”។

 

លោក Wenger បាន​បញ្ជាក់​ថា​៖ “បដា​តវ៉ា​របស់​អ្នកគាំទ្រ​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខកចិត្ត​នោះ​ទេ អ្នក​ដឹង​ស្រាប់ហើយ​ខ្ញុំ​នៅ​តែ​ធ្វើ​ការងារ​របស់​ខ្ញុំ។ ចូរ​មើល​ទៅ​ប្រវត្តិ​របស់​ក្លឹប​តាំង​ពី​កកើត​មក អ្នក​នឹង​ឃើញ។ តើ​អ្នក​គិត​ថា​នរណា​ដែល​ធ្លាប់​ឈ្នះ FA Cup ច្រើន​ជាង​ខ្ញុំ?”។

 

Arsenal ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ហាក់​ធ្លាក់​ទម្រង់​លេង​បន្ទាប់​ពីឃ្លាត​ឆ្ងាយ​ឱកាស​ដណ្តើម Premier League ដោយ​ស្ថិត​នៅ​ក្រោម​ក្រុម​កំពូល​តារាង ៨ពិន្ទុ ហើយ​នៅ Champions League ត្រូវ Barcelona យក​ឈ្នះ​ជើង​ទី១ ក្នុង​ទឹកដី​ខ្លួន​ឯង ២-០ ថែម​ទៀត៕

 

ចុចអាន៖ អ្នកគាំទ្រ Arsenal ​លើក​បដា​សុំ​ឲ្យ​លោក Wenger ចុះ​ចេញ​ពី​តំណែង

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖  Goal