ទិត្យ ​វិច្ឆិកា ត្រៀម​រៀបចំ​ការ​ប្រគំ​តន្ត្រី​រក​លុយ​ជីក​ស្រះ​ទឹក ៦ កន្លែង

ឆាប់ៗ​នេះ ទិត្យ ​វិច្ឆិកា ត្រៀម​រៀបចំ​ការ​ប្រគំ​តន្ត្រី​មួយ ដើម្បី​រក​លុយ​ជីក​ស្រះ​ចំនួន ៦ កន្លែង​សម្រាប់​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​កំពុង​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​តាម​បណ្ដា​ខេត្ត​នានា។

 

ទិត្យ ​វិច្ឆិកា ត្រៀម​រៀបចំ​ការ​ប្រគំ​តន្ត្រី​រក​លុយ​ជីក​ស្រះ​ទឹក ៦ កន្លែង

 

ការ​ប្រគំ​តន្ត្រី​នេះ​មាន​ឈ្មោះ​ថា ” កម្លាំង​ទឹក​ចិត្ត​សិល្បករ​ខ្មែរ​ជួយ​ខ្មែរ” ធ្វើ​ឡើង​​ក្នុង​ឱកាស​កម្មវិធី​បុណ្យ​ពុទ្ធាភិសេក ផ្កា​រស្មី​សាមគ្គី និង​ចម្រើន​ព្រះ​ជន​ព្រះពុទ្ធសាសនា​មាន​រយៈ​ពេល​៧​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ១៣-២០ មីនា ២០១៦ នៅ​វត្ត​ឥន្ទ​លី​បូណ៌​ ​ក្នុង​ឃុំ​ពុកឫស្សី ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។

 

តារា​ចម្រៀង​មាន​ងារ “សិល្បករ​ក្នុង​ឆន្ទៈ​សង្គម” ខាង​លើ​បន្ត​ថា លោក​ក៏​នឹង​យក​ថវិកា​មួយ​ចំណែក​បាន​ពី​ការ​ឧបត្ថម្ភ​នានា​ទៅ​ជួយ​ដល់​កម្មវិធី​បុណ្យ ក៏​ដូច​ជា​ទី​វត្ត​នេះ​តែ​ម្ដង។ ដោយ​ឡែក​ថវិកា​មួយ​ចំណែក​ទៀត​​លោក​នឹង​យក​ទៅ​ជីក​ស្រះ​ទឹក​នៅ​ខេត្ត​ចំនួន ៦ រួម​មាន៖

ស្រះ​ទឹក​ទី ១ នៅ ភូមិ​កម្មករ ឃុំ សំឡាញ ស្រុក​អង្គរជ័យ ខេត្ត​កំពត
ស្រះ​ទឹក​ទី ២ នៅ ភូមិ​ច្រនៀង​ចាស់ ស្រុក​បរសេដ្ឋ ខេត្ត កំពង់ស្ពឺ
ស្រះ​ទឹក​ទី ៣ នៅ​ភូមិ អង្គ ទន្លាប់ ឃុំ​សំរោងទង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ
ស្រះ​ទឹក​ទី ៤ នៅ ភូមិ ច្បា​អំពៅ ស្រុក​បាធាយ ខេត្ត​កំពង់ចាម
ស្រះ​ទឹក​ទី ៥ នៅ​ភូមិ បឹង​ពន់ ឃុំ​តាប៉ុន ស្រុក​សង្កែ ខេត្ត​បាត់ដំបង
ស្រះ​ទឹក​ទី ៦ នៅ​វត្ត​តា​អុក ស្ថិត​នៅ​ភូមិ​ប្រទាល ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង៕

 

ទិត្យ ​វិច្ឆិកា ត្រៀម​រៀបចំ​ការ​ប្រគំ​តន្ត្រី​រក​លុយ​ជីក​ស្រះ​ទឹក ៦ កន្លែង

 

អត្ថបទ៖ សំ ជំនាញ