តារា​សិចស៊ី ដេននី ក្វាន់ ត្រៀម​លុយ ៥ ០០០ ដុល្លារ ធ្វើ​ខួប​កំណើត

តារា​ស្រី​ជំនាន់​ក្រោយ​ទើប​ទទួល​បាន​តំណែង​តួឯក ដេននី ក្វាន់ បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា​ នាង​ត្រៀម​ប្រាក់  ៥ ០០០ ដុល្លារ  ដើម្បី​រៀបចំ​ខួប​កំណើត​​ក្នុង​ពេល​ខាង​មុខ​នេះ។

 

តារា​សិចស៊ី ដេននី ក្វាន់ ត្រៀម​លុយ ៥ ០០០ ដុល្លារ ធ្វើ​ខួប​កំណើត

 

“ឥឡូវ​នេះ​ខ្ញុំ​កំពុងតែ​គិតគូរ​រៀបចំ​ធ្វើ​ខួប​គម្រប់ ២២ ឆ្នាំ និង​មាន​គម្រោង​អញ្ជើញ​ភ្ញៀវ​តែ ២០ តុ​អី​ទេ​ព្រោះ​ហៅ​តែ​អ្នក​ជិត​ស្និទ្ធ ដោយ​ហៅ​អ្នក​សិល្បៈ ៥០ ភាគរយ​អ្នក​ជំនួញ​រកស៊ី​ជាមួយ  ៥០ ភាគរយ​ទៀត។” ចំពោះ​ពេលវេលា​ត្រូវ​បាន​តារា​សិចស៊ី​រូប​នោះ​ថា​ នឹង​ធ្វើ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ហើយ​នឹង​ត្រៀម​អ្វី​ដែល​ជា​ការ​ភ្ញាក់ផ្អើល​ដល់​មិត្តភ័ក្ដិ​ទាំងអស់​គ្នា។

 

ដេននី បាន​បញ្ជាក់​ថា​ កន្លង​មក​នាង​ក៏​ធ្លាប់​បាន​រៀបចំ​កម្មវិធី​នេះ​ដែរ ពេល​មិន​ទាន់​បាន​ចូល​សិល្បៈ​ម្ល៉េះ តែ​នេះ​ជា​ឆ្នាំ​ទី ១ ពេល​ក្លាយ​ជា​តារា។ តារា​ស្រី​មាន​ស្រុក​កំណើត​នៅខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា​រាល់​ការ​ចំណាយ​ទាំងអស់ ​គឺ​នាង​ជា​អ្នក​រ៉ាប់រង​ ព្រោះ​អាច​មាន​លទ្ធភាព​ខណៈ​​ក្រៅពី​សិល្បៈ​នាង​មាន​ជំនួញ​ច្រើន​គួរសម​ដែរ។ ម្យ៉ាង​ទៀត ថ្មី​ៗ​នេះ​​តារា​ស្រី​ច្រមុះ​​ស្រួច​ខាង​លើ​ ទើប​បាន​ទិញ​រថយន្ត​ថ្មី​មួយ​គ្រឿង​ថែម​ទៀត​ផង​ដែរ៕

 

តារា​សិចស៊ី ដេននី ក្វាន់ ត្រៀម​លុយ ៥ ០០០ ដុល្លារ ធ្វើ​ខួប​កំណើត

 

អត្ថបទ៖ទ្រី រ៉ាវី