ចារបុរសចោទ ប្រកាន់លោក អតីតប្រធានាធិបតី ប្រេស៊ីល ថាមានជាប់ពាក់ព័ន្ធ នឹងរឿងពុករលួយ

ប៊ីស៊ីស៊ី៖ លោក Lula da Silva ជាអតីតប្រធានាធិបតី ប្រេស៊ីល ត្រូវបានរកការចោទ ប្រកាន់ពីចារបុរសថា មានជាប់ពាក់ព័ន្ធ បទស៊ីសំណូក ហើយករណីនេះកំពុង ស្ថិតក្នុងការស៊ើបអង្កេត នៅឡើយ ។ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយឲ្យដឹង នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ ។

ទាក់ទិននឹងការចោទប្រកាន់ខាងលើ ត្រូវបានលោកអតីត ប្រធានាធិបតីប្រេស៊ីល បានឆ្លើយបដិសេធនូវកំហុស ដោយលោកមានប្រសាសន៍ថា វាពាក់ព័ន្ធនឹងរឿង នយោបាយនោះទេ ។ ពាក់ព័ន្ធរឿងពុករលួយនេះ ត្រូវបានចោទប្រកាន់ទៅលើ ការទទួលសំណូកពីក្រុមហ៊ុន ប្រេងរដ្ឋ (Petrobas) ។

លោក Lula និងភរិយា របស់គាត់ ប្រឈមនឹងសំនួរជាច្រើន ដែលអ្នកទាំងពីរមាន ជាប់ពាក់ព័ន្ធនឹងករណីនេះ និងការទិញយករម្មនីយដ្ឋាន ដ៏ប្រណីតមួយនៅ    Guaruja ។

ក្រៅពីនេះ មានមនុស្សចំនួន១៦នាក់ ក្នុងចំណោមអ្នកទាំងពីរនេះ ក៏ត្រូវរងការចោទប្រកាន់ពីបទទទួល សំណូកដែរ នេះបើតាម ចារបុសនៅក្រុង សៅប៉ូឡូ បានថ្លែងយ៉ាងដូច្នេះ ៕

ចារបុរសចោទ ប្រកាន់លោក អតីតប្រធានាធិបតី ប្រេស៊ីល ថាមានជាប់ពាក់ព័ន្ធ នឹងរឿងពុករលួយ