ប្រេស៊ីល ពង្រាយទ័ព ៣៨០០០នាក់ ដើម្បីការពារ កីឡាអូឡាំពិក នៅទីក្រុង Rio

Brasilla: នៅក្នុងការប្រកាស មួយនៅថ្ងៃពុធ ម្សិលមិញនេះ លោករដ្ឋមន្ត្រី ការពារជាតិប្រេស៊ីល AldoRebelo បាននិយាយថា ប្រេស៊ីលនឹងប្រើប្រាស់ កងទ័ពប្រមាណ ជា៣៨០០០នាក់ ដើម្បីធានាឲ្យបាន សុវត្ថិភាព និងសន្តិសុខនៅក្នុងកំឡុង ពេលការប្រកួតកីឡា អូឡាំពិកនិងប៉ារ៉ាឡាំពិក នៅក្នុងទីក្រុងRio ក្នុងឆ្នាំនេះ។

ប្រភពព័ត៍មាន របស់ទីភ្នាក់ងារ សារព័ត៍មានស៊ិនហួរ បានឲ្យដឹងនៅថ្ងៃនេះថា ទាហានប្រមាណ២០០០០នាក់ នឹងត្រូវឈរជើង នៅក្នុងទីក្រងRio de Janerio នៅពេលដែល១៨០០០នាក់ ផ្សេងទៀតនឹងត្រូវបញ្ជូន ទៅកាន់ទីក្រុង៥ផ្សេងទៀត ដែលនឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាបាល់ទាត់ ដែលក្នុងនោះក៏មានទីក្រុង Brasilla មួយដែរ។

គួរបញ្ជាក់ផងដែរថា ទឹកប្រាក់ដែលនឹងត្រូវ ប្រើប្រាស់សម្រាប់ ព្រឹត្តិការណ៍ប្រកួត កីឡានោះមានទៅដល់១៩០លានដុល្លារ អាមេរិកដែលក្នុងនោះ ទឹកប្រាក់ប្រមាណជាង ៦៥លានដុល្លារ នឹងប្រើប្រាស់សម្រាប់ចំណាយ ទៅលើការពង្រាយ កងកម្លាំងទាហាន៕