ទិដ្ឋភាពដ៏ខ្មៅ អួអាប់អំឡុង សូរ្យគ្រាសដែលគេ ថតបាននៅឥណ្ឌូនេស៊ី (មានវីដេអូ)

ឥណ្ឌូណេស៊ី៖ តាមការចុះ ផ្សាយរបស់ភ្នាក់ ងារសារព័ត៌មាន The New York Times ប្រជាជននៅ ប្រទេសឥណ្ឌូណេស៊ី អាចមើលឃើញ សូរ្យគ្រាស កើតឡើងថ្ងៃពុធនេះ អំឡុងពីម៉ោង ៧ ទៅ ១១ព្រឹក។

ទាក់ទងនឹងបាតុភូតនេះ អង្គការ NASA បានបញ្ជូនអ្នកវិទ្យាសាស្ត្រ មួយក្រុមទៅប្រទេស ឥណ្ឌូណេស៊ី ដើម្បីសិក្សាពីកម្រិត ពន្លឺ Aura នៃប្លាស្មាជះ ចេញខ្ចាត់ខ្ចាយ ដោយ អេឡិចត្រុងដែល ហ៊ុព័ទ្ធជុំវិញ ព្រះអាទិត្យខណៈ ព្រះចន្ទបាំងជិត (Total Solar Eclipse)។

បើយោងតាមសារព័ត៌មាន RT វិញ ក៏បានបង្ហាញពីវីដេអូ ស្តីពីបាតុភូត សូរ្យគ្រាសពេញឆ្នាំ ដោយផ្ទៃមេឃ នៅឥណ្ឌូនេស៊ី ឡើងខ្មៅ អួលអាប់  ដែលមើលទៅចម្លែកបំផុត ។

បញ្ជាក់ផងដែរថា សូរ្យគ្រាស គឺជាបាតុភូតធម្មជាតិមួយ ដែលអាចមើលឃើញ ពីផែនដី នៅពេលដែល ដំណើរគោលចរនៃ ព្រះចន្ទឆ្លងកាត់ចន្លោះ ផែនដី និងព្រះអាទិត្យ ហើយបានបាំង ពន្លឺព្រះអាទិត្យ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

ទិដ្ឋភាពដ៏ខ្មៅ អួអាប់អំឡុង សូរ្យគ្រាសដែលគេ ថតបាននៅឥណ្ឌូនេស៊ី (មានវីដេអូ)