ភូមា បង្ហាញបេក្ខជន ៣រូប ដែលនឹង ត្រូវជ្រើសតាំង ជាប្រធានាធិបតី អាណត្តិថ្មី

ណៃពិដោរ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គណបក្សប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី បានបង្ហាញ ពីបេក្ខភាពរបស់ខ្លួន សម្រាប់តំណែងប្រធានាធិបតី នៃប្រទេសមីយ៉ាន់ម៉ា (ភូមា) បន្ទាប់ពីលោកស្រី ឈ្នះការបោះឆ្នោតជាតិ យ៉ាងសន្ធឹកសន្ធាប់ រយៈពេលជាង ៤ខែកន្លងមកនេះ។

ទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នេះបន្ដទៀតថា បើ ទោះជាយ៉ាងណា លោកស្រី ស៊ូជី ត្រូវបានការិយាល័យ នយោបាយកំពូល រារាំងដោយរដ្ឋធម្មនុញ្ញ ព្រាងឡើង ដោយយោធា បដិសេធថាមិនអាចឡើងកាន់តំណែងជាថ្នាក់ដឹកនាំជាតិបាននោះទេ។

ប៉ុន្តែលោកស្រី បានប្តេជ្ញាថានឹងគ្រប់គ្រងច្បាប់ខាងលើ ហើយនឹងធ្វើជាមេដឹកនាំ បន្ទាប់របស់មីយ៉ាន់ម៉ា ដោយ សារ ការទទួលជ័យជម្នះបោះឆ្នោតជាតិ ដ៏មហិមារបស់លោកស្រី ដែលនេះជាសំឡេងគាំទ្រសម្រាប់លោកស្រី ដើម្បីមានភាពងាយស្រួល ក្នុងការបង្កើតរដ្ឋាភិបាល ដែលមានប្រជាប្រិយភាព បំផុតជាលើកដំបូង របស់ប្រទេសនេះ។

គួរបញ្ជាក់ថា បេក្ខជន ៣រូប ដែលនឹងត្រូវជ្រើសតាំងជាប្រធានាធិបតី បន្ទាប់ពីលោក ថេន សេន ក្នុងនោះរួមមាន ១រូបមកពីគណបក្ស NLD របស់លោកស្រី ស៊ូជី ១រូបទៀតមកពីសភាជាន់ខ្ពស់ និង១រូបទៀត មកពីមេបញ្ជាការ កងទ័ពដ៏មានឥទ្ធិពល។ ចំណែកឈ្មោះរបស់អ្នកទាំង ៣រូប នឹងត្រូវដាក់បង្ហាញនៅថ្ងៃព្រហស្បតិ៍នេះហើយ ដើម្បីធ្វើការបោះឆ្នោតពេលក្រោយ៕

ភូមា បង្ហាញបេក្ខជន ៣រូប ដែលនឹង ត្រូវជ្រើសតាំង ជាប្រធានាធិបតី អាណត្តិថ្មី