រដ្ឋសភា​មិន​បញ្ជាក់​ច្បាស់​លាស់​ពី​ការ​កែ​សម្រួល​សេចក្ដី​ព្រាង​ច្បាប់​សហជីព

ប្រធាន​គណៈកម្មការ​ទី​៦ នៃ​រដ្ឋសភា ទទួល​បន្ទុក​ផ្នែក​ច្បាប់ គឺ​លោក ប៉ែន បញ្ញា មិន​ទាន់​បញ្ជាក់​ឲ្យ​ច្បាស់​លាស់​ពី​ចំណុច​កែ​សម្រួល លើ​សេចក្ដី​ព្រាង​សហជីព​នោះ​ទេ ទោះ​មាន​ការ​ស្នើ​ពី​សហជីព​និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ថ្ងៃ​សិក្ខាសាលា​ក្ដី។

ក្នុង​ជំនួប​រវាង​គណៈកម្មការ​ទី៦ និង​ទី៨ ជាមួយ​តំណាង​រដ្ឋាភិបាល គឺ​ក្រសួង​ការងារ​ ដែល​ជជែក​ពី​រឿង​កែ​លំអ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព វិមាន​រដ្ឋសភា​នៅ​ថ្ងៃ​ទី​១០ មីនា ដោយ​បាន​កែ​លម្អ​លើ​ចំណុច​មួយ​ចំនួន​ប្រមាណ​៥០​ភាគរយ ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​លើ​ចំណុច​ដែល​កែ​ប្រែ​នោះ​ទេ។

ដោយឡែក​ត្រង់​ចំណុច​លក្ខខណ្ឌ​សម្រាប់​ធ្វើ​កូដកម្ម ដែល​តម្រូវ​ឲ្យ​មាន​សហជីព ៥០%+១ អាច​ធ្វើ​កូដកម្ម​បាន​នោះ គឺ​នៅ​រក្សា​ទុក​ដដែល។

លោក ប៉ែន បញ្ញា ឲ្យ​ដឹង​បន្ត​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​ប្រជុំ​នៅ​ថ្ងៃ​ទី​១១ មីនា ដើម្បី​កំណត់​ថ្ងៃ​បញ្ជូន​ទៅ​សភា​ពេញ​អង្គ​អនុម័ត។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។