អ្នកជំនាញ​ផ្នែក​វាយ​ន​ភណ្ឌ​អូ​ស្រា្ត​លី​បរិច្ចាគ​សម្ភារ​វាយ​ន​ភណ្ឌ​បុរាណ​ដល់​កម្ពុជា

សៀមរាប៖ ឧបករណ៍ សម្ភារ​តម្បាញ​បុរាណ​ជាច្រើន​ផ្នែក ត្រូវបាន​នាំយក​ពី​ប្រទេស​អូស្ត្រាលី ដើម្បី​ផ្តល់ជូន​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី។ សម្ភារ​ទាំងនោះ គឺជា​ការបរិច្ចាគ និង​ផ្តល់​ដោយ​អ្នកជំនាញ​ផ្នែក​វាយ​ន​ភណ្ឌ អូស្ត្រាលី លោកស្រី ហ្គ្រី​លាន គ្រី​ន (Gillian Green)។

សម្ភារ​គ្រឿង​តម្បាញ​បុរាណ​ចំនួន៤០ និង​មាន​ចំនួន៩មុខ ត្រូវបាន​នាំយកមក​ប្រគល់ជូន​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី តាមរយៈ​ការបរិច្ចាគ​របស់លោក​ស្រី ហ្គ្រី​លាន គ្រី​ន អ្នកជំនាញ​ផ្នែក​វាយ​ន​ភណ្ឌ​ប្រពៃណី។ សម្ភារ​ទាំងនោះ មានដូចជា​ឧបករណ៍​ធ្វើ​ពី​ឈើ ឫស្សី ដែលជា​ចំណែកផ្សេងៗនៃ​កី​តម្បាញ សម្រាប់​ដំណើរការ​ត្បាញ។

ចំណែក​កី​តម្បាញ ដែល​លោកស្រី ហ្គ្រី​លាន គ្រី​ន ដែលជា​សមាជិក​កិត្តិយស​នៃ​នាយកដ្ឋាន​ប្រ​តិ្ត​សិល្បៈ នៃ​សាកលវិទ្យាល័យ ស៊ីដនី និង​ជា​ប្រធាន​សមាគម​សិល្បៈ​អាស៊ី​អូស្ត្រាលី បានផ្តល់​ឲ្យ​នៅពេលនេះ រួមមាន រ៉ក ត្រាក់​តម្បាញ ក្តារ​ត្រដក់ ជើង​ដាច់ ឈើអន្ទង ប្រាំង ឧបករណ៍​ស្រាវសូត្រ ត្រល់ និង​ឧបករណ៍​កិន​ផ្លែ​កប្បាស ដែល​សុ​រប​ចំនួន ៤០ ដោយ​ចែកជា​ចំណែកផ្សេងៗ និង​យកមក​ពី​ប្រទេស​កម្ពុជា ថៃ និង​មី​យ៉ាន់​ម៉ា ដែល​លោកស្រី គ្រី​ន បាន​ស្រាវជ្រាវ​ឃើញ។
អ្នកជំនាញ​ផ្នែក​វាយ​ន​ភណ្ឌ​អូ​ស្រា្ត​លី​បរិច្ចាគ​សម្ភារ​វាយ​ន​ភណ្ឌ​បុរាណ​ដល់​កម្ពុជា

ក្នុង​ពិធី​ប្រគល់​សម្ភារ​នៅ​ព្រឹក​ថ្ងៃទី ១០ មីនា នេះ​នៅ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី លោកស្រី ហ្គ្រី​ន​លាន គ្រី​ន បាន​ឲ្យ​ដឹងថា លោកស្រី​មាន​គម្រោង​បរិច្ចាគ​សម្ភារ​ខាងលើ​តាំងពី​អំឡុង​ឆ្នាំ១៩៩៣មក​ម្លេះ គឺ​នៅពេលដែល​លោកស្រី​បានឮ​ដំណឹង​ថា ប្រទេស​ឥណ្ឌា មាន​គម្រោង​សាងសង់​សារមន្ទីរ​វាយ​ន​ភណ្ឌ​ដល់​កម្ពុជា។ លោក គ្រី​ន បន្ថែមថា វា​ជាការ​ប្រសើរ​បំផុត ដែល​ឧបករណ៍​តម្បាញ​បុរាណ​ទាំងនោះ ត្រូវបាន​យកមក​ថែរក្សា​ទុក​ក្នុង​សារមន្ទីរ និង​ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ការសិក្សា​ស្រាវជ្រាវ។

លោកស្រី ចៅ ស៊ុន​កិរិយា អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រម្លឹកថា ប្រទេស​កម្ពុ​ជាមាន​ប្រវត្តិ​ល្បីល្បាញ​លើ​ការងារ​វាយ​ន​ភណ្ឌ ការ​ត្បាញ​សូត្រ។ ចំពោះ​ការផ្តល់​សម្ភារ​តម្បាញ​បុរាណ​នេះ លោកស្រី ចៅ ស៊ុន​កិរិយា មាន​ជំនឿ​ចិត្ត​ថា វា​នឹង​ក្លាយជា​ចំណែក​មួយ​យ៉ាងសំខាន់​សម្រាប់​ការសិក្សា​របស់ក្មេងៗជំនាន់​ក្រោយ ដើម្បី​ដឹង​ពី​ប្រវត្តិ ក៏ដូចជា​លើក​តម្លៃ​នៃ​ឧបករណ៍​ទាំងនេះ។
អ្នកជំនាញ​ផ្នែក​វាយ​ន​ភណ្ឌ​អូ​ស្រា្ត​លី​បរិច្ចាគ​សម្ភារ​វាយ​ន​ភណ្ឌ​បុរាណ​ដល់​កម្ពុជា

គួរ​បញ្ជាក់ថា សម្ភារ​តម្បាញ​ដែល​អ្នកជំនាញ​របស់​ប្រទេស​អូស្ត្រាលី បាន​ផ្តល់ជូន​សារមន្ទីរ​វាយ​ន​ភណ្ឌ​នេះ គឺ​កើតឡើង​ពី​ការ​សន្សំទុក​ប្រមាណ៥០ឆ្នាំ​មកហើយ​របស់​លោកស្រី គ្រី​ន។ សម្ភារ​ទាំងនេះ នឹង​ជួយ​បង្ហាញ​ដល់​សិស្ស​និស្សិត ដែល​ចង់​សិក្សា​ស្រាវជ្រាវ​លើ​ឧបករណ៍​ផលិត​សូត្រ​បុរាណ របស់​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ៕


អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​