មី​យ៉ាន់​ម៉ា ត្រៀម​ប្រកាស​បេក្ខជន​ប្រធានាធិបតី តែ​មិនមែន ជា​លោកស្រី​ស៊ូ​ជី

​ថ្ងៃ​ព្រហស្បតិ៍​ទី ១០ ខែមីនា​នេះ គឺជា​ថ្ងៃ​កំណត់​ចុងក្រោយ​ហើយ​នៃ​ការដាក់​ស្នើ និង​ថ្ងៃ​ប្រកាស​បេក្ខជន ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី​ក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី​ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​បក្ស​ឈ្នះឆ្នោត សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​។ ហើយ​វា ក៏​ជា​ថ្ងៃ​នៃ​ការប្រកាស​ឥស​រ្ស​ជន​ដែល​នឹងត្រូវ​ក្លាយជា​តួអង្គ សំខាន់​ជំនួស​ប្រមុខ​បក្ស​ឈ្នះឆ្នោត​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ដែល​ត្រូវបាន​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ហាម មិន​ឲ្យ​ឈរ​ជា​បេក្ខជន​ប្រធានាធិបតី​បាន​។​

​គឺជា​ស្ថានភាព​មួយ​ដ៏​ក្តុកក្តួល​សម្រាប់​ប្រជាជាតិ​មី​យ៉ាន់​ម៉ា​ក្នុងការ​ទន្ទឹងរង់ចាំ​ថា​តើ​ឥរ​ស្សជន​ណាមួយ ដែល​នឹងត្រូវ​មក​ជំនួស​តំណែង​របស់លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ថេ​ន សេន ក្នុងដំណាក់កាល​នៃ​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​នយោបាយ​ថ្មី​នៃ​រដ្ឋាភិបាល​បក្ស​ឈ្នះឆ្នោត​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​។

​សភា​មី​យ៉ាន់​ម៉ា នឹង​ប្រកាស​បេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតី​ និង​ត្រៀម​បោះឆ្នោត​សម្រេច​លើ​បេក្ខជន​ទាំងនោះនៅសប្តាហ៍ក្រោយក្នុង​ការចូលទៅ​កាន់តំណែង​ប្រធានាធិបតី​មួយរូប និង​អនុ​ប្រធានាធិបតី​ពីររូប​។ បេក្ខជន​ទាំងបី​នោះ នឹងត្រូវបានតែងតាំង​ពីរ​នាក់​ពី​សភា​ទាំងពីរ​ជាន់​ដោយ​បក្ស​សំឡេង​ភាគច្រើន​ក្នុង​សភា​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ និង ម្នាក់ទៀត ត្រូវបានតែងតាំង​ចេញ​តំណាង​ក្រុម​យោធា​។​

​សូមបញ្ជាក់​ផងដែរ​ថា ដើម្បី​ទទួលបាន​តំណែង​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា យ៉ាងហោចណាស់ បេក្ខជន ត្រូវ​ទទួលបាន​សំឡេងគាំទ្រ​ពី​សភា​មី​យ៉ាន់​ម៉ា​ហាសិប​បូក​មួយ​ដែរ​។ តែ​វា​គ្មាន​រឿង​ដែល​គួរ​ព្រួយបារម្ភ នោះទេ​សម្រាប់​តំណែង​ប្រធានាធិបតី​របស់​បេក្ខជន​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​នោះ ដ្បិត បក្ស​នេះ មាន​សំឡេង​លើសពី​ហាសិប​បូក​មួយ​នៃ​សំឡេង​សរុប​របស់​សភា​ទៅទៀត​។​

​យ៉ាងណាក៏ដោយ វា​ជា​រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​ចំពោះ​ប្រមុខ​បក្ស​ឈ្នះឆ្នោត​លោកស្រី​ស៊ូ​ជី ដែល មិនអាច​មានលទ្ធភាព​ក្នុងការ​ក្លាយជា​ប្រធានាធិបតី​បាន ដ្បិត​មានការ​ហាមឃាត់​ពី​មាត្រា​៥៩ នៃ រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​។ តែ​លោកស្រី​ស៊ូ​ជី ធ្លាប់បាន​អះអាង​ជាច្រើនលើក​ច្រើនសារ​រួចទៅហើយ​ថា លោកស្រី នឹងមាន​តំណែង​ខ្ពស់ជាង​ប្រធានាធិបតី​ទៅទៀត ដែល​នេះ ចង់​មានន័យថា ប្រធានាធិបតី​ថ្មី ក៏ត្រូវ​ដើរ​តាម​គន្លង​នយោបាយ និង​ការបង្គាប់បញ្ជា​របស់លោក​ស្រី​ដដែល​៕​
អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​