សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សួរសុខទុក្ខ និងផ្តល់អំណោយ មនុស្សធម៌ដល់ ពលរដ្ឋជាង ២ពាន់ គ្រួសារ នៅអន្លង់វែង និងត្រពាំងប្រាសាទ

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងភ្ជាប់ជាមួយ អំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា ស្ត្រីមេម៉ាយ ចាស់ជរាគ្មានទីពឹង និងគ្រួសារអ្នកផ្ទុក មេរោគអេដស៍ ចំនួនជាង២ពាន់ គ្រួសារ នៅស្រុកអង្លង់វែង និងស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា "សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានអញ្ជើញចុះ សួរសុខទុក្ខ ជួបសំណេះសំណាល និងផ្តល់អំណោយ មនុស្សធម៌ កាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋ ក្រីក្រ កុមារកំព្រា ស្ត្រីមេម៉ាយ ចាស់ជរាគ្មានទីពឹង និងគ្រួសារអ្នកផ្ទុក មេរោគអេដស៍ចំនួន២.២៥៥ គ្រួសារ មកពីស្រុកអង្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦"៕