កម្មករសំណង់ម្នាក់ ឆក់ចរន្តភ្លើងស្លាប់ ខណៈជនរងគ្រោះសើម ហើយចាប់ខ្សែមានចរន្តភ្លើង

ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ ត្រូវបានចរន្តភ្លើងឆក់ស្លាប់ ពេលដែលជនរងគ្រោះ សើមទឹក ទៅចាប់ខ្សែកាប្តិ៍ ស្រាត កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅជិតវត្តអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់ កកាប ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉េត ដេត អាយុ៣៥ឆ្នាំ ស្រុកកំណើតភូមិពាមរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ហើយបច្ចុប្បន្នរស់នៅជាមួយប្រពន្ធ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មានប្រពន្ធឈ្មោះប៊ុន ស្រីលក្ខ អាយុ៣០ឆ្នាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះ ទៅពិនិត្យសាកសព រួចប្រគល់សព ជនរងគ្រោះទៅឲ្យក្រុមគ្រួសារ យក ទៅធ្វើបុណ្យតាមប្រពៃណី ។

ករណីនេះ គេមិនដឹងថា តើខាងម្ចាស់សំណង់ អាចជួយចេញសំណងដល់ក្រុមគ្រួសារជនរងគ្រោះប្ញយ៉ាងណានោះទេ?៕