កុម៉្មង់ទិញសាមសុង Galaxy S7 edge ឬ S7 ទទួលបានGear VR ដោយឥតគិតថ្លៃ

ភ្នំពេញ៖ រាល់ការកុម្ម៉ង់ទិញ ទូរស័ព្ទសាមសុង Galaxy S7 edge ឬ S7 ចាប់ពីថ្ងៃទី៧-១៨ ខែមីនា ឆ្នាំ ២០១៦ លោកអ្នកនឹងទទួលបាននូវ Gear VR មួយគ្រឿង ពីក្រុមហ៊ុនសាមសុង ដោយឥតគិតថ្លៃ ជាមួយនឹងអត្រាការប្រាក់0% ពីស្ថាប័នមីក្រូហិរញ្ញវត្ថុអ៊ីអន សម្រាប់អតិថិជនដែល ជ្រើសរើសការបង់រំលោះ ។

ការផ្តល់ជូនពិសេសនេះ មាននៅហាងលក់ទូរស័ព្ទដៃ តែ៤ប៉ុណ្ណោះក្នុងរាជធានីភ្នំពេញ គឺ ហាងនីកាបូកគោ ហាងអប្សារាផ្សារដេប៉ូ ហាងKIDis ផ្សារធំថ្មី និងហាង KIDis ព្រះមុន្នីវង្ស។

លោកអ្នកនឹងទទួល បានទូរស័ព្ទនេះ នៅក្នុងកម្មវិធីដាក់លក់ ជាផ្លូវការរបស់ទូរស័ព្ទ សាមសុង Galaxy S7 edge និង S7 នៅផ្សារទំនើប សុរិយា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ។ទូរស័ព្ទ Galaxy S7 មានអេក្រង់ទំហំរហូតដល់ទៅ 5,1 អ៊ីន ហើយទូរស័ព្ទ Galaxy S7 edge មានអេក្រង់ទំហំ រហូតដល់ទៅ 5,5 អ៊ីន។ លក្ខណ:សម្បត្តិខ្លះៗ របស់ទូរស័ព្ទទាំងពីរនេះ មានដូចជា hybrid Slot ដែលអាចដាក់ស៊ីមកាត២ ឬស៊ីមកាត១ និង មេម៉ូរីរហូតដល់ 200GB អាចការពារការជ្រាបទឹក និងធូលី ដោយមានប្រព័ន្ធការពារ នៅខាងក្នុងទូរស័ព្ទតែម្តង កាម៉េរា Dual Pixel ជាមួយនឹង Aperture 1.7 និង សាកថ្មបានលឿនទោះ ជាមិនប្រើខ្សែក៏ដោយ។

នេះគ្រាន់តែជា ចំនុចពិសេសៗមួយ ចំនួនរបស់សាមសុង Galaxy S7 edge និង S7 តែប៉ុណ្ណោះដើម្បីឲ្យ ជ្រាបច្បាស់ថាតើទូរស័ព្ទ ទាំងពីរម៉ូឌែលនេះ អស្ចារ្យប៉ុណ្ណានោះ លោកអ្នកអាចកុម្ម៉ង់ ទិញនៅតាមហាងដែល បានកំណត់ខាងលើ។

ក្រុមហ៊ុន Samsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខ គេលើពិភពលោកផ្នែក បច្ចេកវិទ្យាដោយ ផ្តល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់តែប្រសើរឡើង នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែល ប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយ ផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេ ផ្នែកអ៊ីនធឺណែត (Internet of Things) ដែលមានឧបករណ៍ វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុង ឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន ៣១៩០០០ នាក់ នៅទូទំាង ៨៤ ប្រទេស ដោយមានបរិមាណ លក់ប្រចាំឆ្នាំ ចំនួន ១៩៦ពាន់លាន ដុល្លារអាមេរិក៕

កុម៉្មង់ទិញសាមសុង Galaxy S7 edge ឬ S7 ទទួលបានGear VR ដោយឥតគិតថ្លៃ

កុម៉្មង់ទិញសាមសុង Galaxy S7 edge ឬ S7 ទទួលបានGear VR ដោយឥតគិតថ្លៃ