«៣៦៧ ថ្ងៃបងនិងអូន» ភាពយន្តទើបមកដល់ថ្មី ផ្អែមល្ហែម រ៉ូមែនទិច និងកម្សត់ប្រចាំខែមីនា

ភ្នំពេញ៖ មានអារម្មណ៍ថា តានតឹងនឹងការ បំពេញការងារ ក៏ដូចជាការសិក្សាដែរឬទេ? ដូច្នេះ តើមាន គម្រោង និងផែនការយ៉ាងណាខ្លះ ដើម្បីសម្រួល ក៏ដូចជា បន្ធូរបន្ថយ អារម្មណ៍ តានតឹង ទាំងនេះ? អញ្ជឹង ទេ យើងខ្ញុំសូមណែនាំ ប្រិយមិត្ត មិត្តអ្នកអាន មកទស្សនាខ្សែភាពយន្តថៃ ទើប តែមកដល់ថ្មី ដែលមានចំណងជើងថា «367 DAYS HIM AND HER ឬ ៣៦៧ ថ្ងៃបងនិងអូន» ។

គួរបញ្ជាក់ថា «៣៦៧ ថ្ងៃបងនិងអូន» គឺជាវណ្ណកម្មភាពយន្តថ្មី ពីប្រទេសថៃ ដែលទើបតែមកដល់ប្រទេស កម្ពុជា និងមានការចាក់បញ្ចាំង ហើយតាមបណ្តារោង ភាពយន្តទំនើប នៅក្នុងរាជធានីភ្នំពេញ។

«៣៦៧ ថ្ងៃបងនិងអូន» មានតួឯកប្រុសឈ្មោះថា Head និងតួឯកស្រីមានឈ្មោះថា Tine ។

គួររំឮកថា Head និង Tine បានស្រឡាញ់គ្នាអស់ រយៈពេលជាយូរមកហើយ ពួកគេបានស្រឡាញ់ គ្នាកាលពី នៅវិទ្យាល័យ និង បានបញ្ចប់ ការសិក្សាជាមួយគ្នា ពីមហាវិទ្យាល័យ។ ស្នេហា របស់ពួកគេស្រាប់ក្លាយជា ទំនាក់ ទំនងស្នេហា ដែលពួកគេទាំងពីរនាក់នៅឆ្ងាយពីគ្នា តែចិត្តនៅតែ នឹករឮកគ្នា បន្ទាប់ពី Tine បានទៅនៅទីក្រុងហុងកុងជាមួយម្តាយនាង។

ជាខ្សែភាពយន្ត មានគ្រប់រសជាតិ កំសត់ ផ្អែមល្ហែម រ៉ូមែនទិច និងកំប្លែង តើ នៅរង់ចាំដល់ណាទៀត តោះទៅតាមដាន និងទស្សនាទាំងអស់គ្នា ចាប់បញ្ជាំងគ្រប់រោងភាពយន្តទំនើប តិចមិនបានប្រាប់ណា តិចរកទិញសំបុត្រមិនទាន់ ដូច្នេះជម្រើសល្អ កក់សំបុត្រតាម ប្រព័ន្ធអនឡាញទៅ។

ទស្សនា Trailer នៅទីនេះ៖
https://youtu.be/iPAuLyb_y08
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូល ចិត្តអាចចូលទៅកាន់ ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជា មិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ៕