សម្ដេចតេជោ នឹងចូលរួម សន្និសីទជាតិ ស្ដីពីការអភិវឌ្ឍន៏ វិស័យមីក្រូហិរញ្ញវត្ថុ កម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ កម្ពុជា នឹងចូលរួមក្នុង សន្និសីទជាតិស្ដី ពីការអភិវឌ្ឍន៏ វិស័យមីក្រូហិរញ្ញវត្ថុ កម្ពុជា នៅថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០១៦ នាវិមានសន្ដិភាព។

យោងតាមសេចក្ដី ជូនដំណឹងរបស់ ធនាគារជាតិនៃ កម្ពុជា កាលពីពេលថ្មី ៗនេះ បានឲ្យដឹងថា “សម្ដេចតេជោ ហ៊ុន សែន ដើម្បីរំលឹកខួប ១០ឆ្នាំបន្ទាប់ពីរាជរដ្ឋាភិបាល បាន ប្រកាសថា ឆ្នាំ២០០៦ ជាឆ្នាំមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា កន្លងមកនេះ និងដើម្បីផ្សព្វផ្សាយ សមិទ្ធផលដែល សម្រេចបាននា ពេលកន្លងមកនិង ទាក់ទាញ ការចាប់អារម្មណ៍ បន្ថែមពីមជ្ឈដ្ឋានជាតិ និង អន្ដរជាតិ អំពីសារៈសំខាន់ អត្ថប្រយោជន៍ និងតូនាទី របស់វិស័យ មីក្រូហិរញ្ញវត្ថ ក្នុងការរួមចំណែក អភិវឌ្ឍន៏សេដ្ឋកិច្ច ជាតិនិងកាត់បន្ថយភាព ក្រីក្រដែលជា យុទ្ធសាស្ដ្រ របស់រាជ រដ្ឋាភិបាល”។

សូមបញ្ជាក់ថា កម្មវិធីបន្ទាប់នៅល្ងាច ថ្ងៃទី១៤ដល់១៥ ខែមីនា ឆ្នាំ២០១៦ នឹងត្រូវប្រារព្ធនៅ City Hall កោះពេជ្រ៕

សម្ដេចតេជោ នឹងចូលរួម សន្និសីទជាតិ ស្ដីពីការអភិវឌ្ឍន៏ វិស័យមីក្រូហិរញ្ញវត្ថុ កម្ពុជា