រដ្ឋាភិបាលនេប៉ាល់ នឹងតាមដានការលក់ ទូរស័ព្ទខុសច្បាប់

ភ្នំពេញ៖ ក្រសួងហិរញ្ញវត្ថុបានជំរុញឲ្យក្រសួងព័ត៌មាន និងបច្ចេកវិទ្យា គមនាគមន៍ សហការជាមួយ ភ្នាក់ងារពាក់ព័ន្ធ របស់ប្រទេសនេប៉ាល់ ណែនាំប្រព័ន្ធតាមដាន ទូរស័ព្ទដៃដើម្បីបង្ក្រាប ការនាំចូល និងលក់ទូរស័ព្ទដៃខុសច្បាប់។

ក្នុងអំឡុងពេលជួបប្រជុំជាមួយអ្នកដែលពាក់ព័ន្ធ នៅក្រសួងហិរញ្ញវត្ថុ លោក Bishnu Prasad Paudel រដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ បានជំរុញឲ្យក្រសួង ព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ អាជ្ញាធរ ទូរគមនាគមន៍នេប៉ាល់ (NTA) និងនិយ័តកផ្នែក ទូរគមនាគមន៍ អោយអនុវត្តប្រព័ន្ធ ចុះបញ្ជីអត្តសញ្ញាណ សម្ភារៈ (EIR)  ដូច្នេះរដ្ឋាភិបាលនឹង អាចទទួលបានប្រយោជន៍ ច្រើនតាមរយៈអនុវត្ត ប្រព័ន្ធយ៉ាងពេញលេញ។ និយ័តកផ្នែក ទូរគមនាគមន៍ និងអ្នកផ្តល់សេវា ទូរគមនាគមន៍ត្រូវបាន ស្នើរសុំឲ្យអនុវត្ត ប្រព័ន្ធថ្មីនេះនៅពាក់កណ្តាល ខែមេសាឆ្នាំនេះ។

អាជ្ញាធរទូរគមនាគមន៍នេប៉ាលបាននិយាយថា "វាត្រូវបានគេរៀបចំ គោលការណ៍ ណែនាំ បណ្តោះអាសន្ន ដើម្បី អនុវត្តប្រព័ន្ធ EHR នេះ។ បន្ទាប់ពីប្រព័ន្ធនេះ ត្រូវបានបង្ហាញ ឈ្មួញ និងអ្នកចែកចាយ ទូរស័ព្ទដៃនឹងត្រូវចុះ  អត្តសញ្ញាណឧបករណ៍ ទូរស័ព្ទចល័ត ជាអន្តរជាតិ (IMEI) នៅអាជ្ញាធរទូរគមនាគមន៍ នេប៉ាល់ និងការិយាល័យ អតិថិជននៅពេល នាំចូលទូរស័ព្ទដៃ "។

បច្ចុប្បន្ននេះ អាជ្ញាធរទូរគមនាគមន៍នេប៉ាល់ បាននឹងកំពុង អនុញ្ញាតអោយឈ្មួញ ទូរស័ព្ទដៃ លក់ទូរស័ព្ទបន្ទាប់ ពីពួកគេទទួលបាន ប័ណ្ណអនុញ្ញាត(TAC)។ ប្រព័ន្ធថ្មីដែលនឹងត្រូវ បង្ហាញនេះគឺជាប្រព័ន្ធ ដែលមានកំរិតខ្ពស់ជាង ប្រព័ន្ធដែលមានកន្លងមក នេះគឺជាអ្វីដែលលោក Min Prasad Aryal អ្នកនាំពាក្យរបស់ អាជ្ញាធរទូរគមនាគមន៍ នេប៉ាល់បានលើកឡើង។

លោក Aryal បាននិយាយថា" វានឹងកាត់បន្ថយទីផ្សារ ក្រៅច្បាប់របស់ ទូរស័ព្ទដៃ និងជួយគ្រប់គ្រងសកម្មភាព ល្មើសច្បាប់ ដែលនឹងជួយដល់ ទូរស័ព្ទចល័ត ហើយអាជ្ញាធរ ក៏នឹងអាចបិទទូរស័ព្ទ បានដែរ ប្រសិនបើវាបាត់ ដូច្នេះវាជួយ ការពារដល់ព័ត៌មាន ផ្ទាល់ខ្លួនរបស់អ្នក ប្រើប្រាស់ទូរស័ព្ទ។

បច្ចុប្បន្ននេះ រដ្ឋាភិបាលបាននឹងកំពុងពង្រីក ប្រាក់បង្វិលលើ ពន្ធដារបន្ថែម ៥០% ទៅលើទូរស័ព្ទដៃ ដើម្បីជំរុញ ការនាំចូលស្របច្បាប់។

ការនាំចូលទូរស័ព្ទដៃ ប្រចាំឆ្នាំមានដល់ទៅ ១៦ពាន់លានរ៉ូពី នៅក្នុងសារពើរពន្ធ ឆ្នាំមុន។ ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធដែល នឹងបង្ហាញនេះ នឹងបង្អាក់ទឹកចិត្ត ដល់អ្នកដែលធ្វើ ដំណើរទៅក្រៅប្រទេស ពីការនាំយកគ្រឿង ម៉ាស៊ីនកំប៉ិកកំប៉ុកនេះ ព្រោះពួកគេត្រូវ ចុះបញ្ញី EIR នៅអាជ្ញាធរ ទូរគមនាគមន៍នេប៉ាល់ តាមរយៈអ្នកចែកចាយ ដែលជាតំណាងក្រុមហ៊ុន។ មានតែម៉ាកសញ្ញា និង ស៊េរីដែលទទួលបាន ប័ណ្ណអនុញ្ញាតប៉ុណ្ណោះ ដែលអាចចុះបញ្ជី នៅក្នុងប្រព័ន្ធ EIRបាន៕

រដ្ឋាភិបាលនេប៉ាល់ នឹងតាមដានការលក់ ទូរស័ព្ទខុសច្បាប់