អ្នកសារព័ត៌មានអាច ទៅទស្សនាស្មាតហ្វូន Galaxy S7 និង Galaxy S7 edge មុនគេនៅការិយាល័យ Samsung

ភ្នំពេញ៖ ក្រុមហ៊ុនសាមសុង បានប្រកាសផលិតផលថ្មី បំផុតទៅក្នុងគ្រួសារ Galaxy គឺ សាមសុង Galaxy S7 និង Galaxy S7 edge។ ទូរស័ព្ទសាមសុង Galaxy S7 និង Galaxy S7 edge ជាទូរស័ព្ទដែលនាំមុខ គេដោយសារតែមាន រូបរាងដ៏ប្រណីត កាមេរ៉ាកាន់តែទំនើប ដែលអាចថតបាន នៅក្នុងទីងងឹត មានកម្មវិធីល្អៗជាច្រើន ហើយអាច ប្រើប្រាស់បានច្រើន ជាមួយផលិតផលផ្សេងៗ ទៀតរបស់សាមសុង។

កាមេរ៉ារបស់សាមសុង Galaxy S7 និង Galaxy S7 edge ត្រូវបានបំពាក់ដោយ Dual Pixel ដែលធ្វើអោយរូបភាព កាន់តែភ្លឺច្បាស់ទោះជាថត នៅកន្លែងដែល មិនសូវមានពន្លឺ។ ដោយសារតែវាមាន បច្ចេកវិទ្យា Dual Pixel មាន Lens ធំជាងមុន មាន aperture និងភិចសែលកាន់តែធំជាងមុន កាមេរ៉ារបស់វាអាច ចាប់យករូបភាពក្នុង ទីងងឹតបានច្បាស់ ហើយលឿនជាងមុន ។

ទូរស័ព្ទ Galaxy S7 មានអេក្រង់ទំហំរហូតដល់ទៅ 5,1 អ៊ីន ហើយទូរស័ព្ទ Galaxy S7 edge មានអេក្រង់ទំហំ រហូតដល់ទៅ5,5អ៊ីន។ ទូរស័ព្ទទាំងពីរនេះត្រូវបាន ផលិតចេញពីកញ្ចក់ 3D និងលោហធាតុដែលភ្លឺរលោង ហើយរឹងមាំព្រមទាំងមាន គែមកោងសងខាងងាយ ស្រួលកាន់ដោយដៃតែម្ខាង។ ជាមួយមុខងារ Always-On Display លោកអ្នកអាចមើលម៉ោង ប្រតិទិន ការទូរស័ព្ទចូលដែល មិនបានលើក និងសារផ្សេងៗបានគ្រប់ពេល ទោះអ្នកមិនប្រើម្រាមដៃ ប៉ះទូរស័ព្ទក៏ដោយ។

ទូរស័ព្ទទាំងពីរនេះ សុទ្ធតែអាចការពារ ការជ្រាបទឹកដោយមាន ប្រព័ន្ធការពារនៅខាង ក្នុងទូរស័ព្ទតែម្តង។ ចំណែកឯ Galaxy S7 edge មានដាក់នូវshortcut ដែលលោកអ្នក អាចប្រើអ៊ីម៉ែល ថតselfie ថតpanorama និងប្រើកម្មវីធីផ្សេងៗ បានយ៉ាងសាមញ្ញភ្លាមៗ។

សាមសុង Galaxy S7 និង Galaxy S7 edge សាកថ្មបានលឿន ទោះជាមិនប្រើខ្សែក៏ដោយ។ លើសពីនេះ ទៀត វាមានកន្លែងដាក់ស៊ីមពីរ ហើយអ្នកអាចបន្ថែម អង្គចងចាំមួយទៀត រហូតដល់ទៅ 200GB ពេលដែលប្រើ ស៊ីតែមួយ។

សាមសុងក៏បានអភិវឌ្ឍន៍ គ្រប់ផ្នែកទាំងអស់មិនថា hardware និង software ដើម្បីឲ្យអ្នកប្រើប្រាស់ លេងហ្គេមបានយូរ ជាងមុនដោយសារ តែថ្មកាន់បានយូរ ហើយទូរស័ព្ទមិនឡើង កំដៅលឿនដូចទូរស័ព្ទផ្សេង ទៀត។ ជាមួយនឹងបច្ចេកវិទ្យាថ្មី Game Launcher អ្នកប្រើប្រាស់អាច ថតការលេងហ្គេម លើទូរស័ព្ទ ពេលកំពុងលេងហើយ ចែករំលែកទៅមិត្តភ័ក្ត ឬក៏អ្នកលេងដ៏ទៃទៀត។ ដោយមានការសហការ គ្នារវាងសាមសុង និង Vulkan API អ្នកប្រើទូរស័ព្ទនេះ អាចលេងហ្គេមដែលមាន ក្រាហ្វិចធំហើយមិនស៊ីថ្មខ្លាំង ។

ទូរស័ព្ទGalaxy S7 និង Galaxy S7 edge នឹងមានក្នុងទីផ្សារ ប្រទេសកម្ពុជានៅ ពាក់កណ្តាលខែមីនា ឆ្នាំ២០១៦ នេះ៕

អ្នកសារព័ត៌មានអាច ទៅទស្សនាស្មាតហ្វូន Galaxy S7 និង Galaxy S7 edge មុនគេនៅការិយាល័យ Samsung

អ្នកសារព័ត៌មានអាច ទៅទស្សនាស្មាតហ្វូន Galaxy S7 និង Galaxy S7 edge មុនគេនៅការិយាល័យ Samsung

អ្នកសារព័ត៌មានអាច ទៅទស្សនាស្មាតហ្វូន Galaxy S7 និង Galaxy S7 edge មុនគេនៅការិយាល័យ Samsung

អ្នកសារព័ត៌មានអាច ទៅទស្សនាស្មាតហ្វូន Galaxy S7 និង Galaxy S7 edge មុនគេនៅការិយាល័យ Samsung