Xplay5 Elite មើលមួយភ្លេតដូចទៅនឹង Galaxy S7 edge ចុះវាមានសម្ថភាពអ្វីខ្លះ?

Xplay5 Elite មើលមួយភ្លេតដូចទៅនឹង Galaxy S7 edge ចុះវាមានសម្ថភាពអ្វីខ្លះ?

Xplay5 Elite គឺជាស្មាតហ្វូនដ៏ថ្មីស្រឡាងមួយរបស់ក្រុមហ៊ុន Vivo ដែលស្មាតហ្វូននេះមានរូបរាងដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S7 edge របស់ក្រុមហ៊ុន Samsung ដែរ ។ Vivo Xplay5 Elite មានអេក្រង់ទំហំ 5.43 inches ជាប្រភេទ Super AMOLED capacitive ជាមួយនឹង កម្រិតភាពច្បាស់ 1440 x 2560 pixels ដែលអាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ម៉ត់ល្អ ត្រជាក់ភ្នែក ។ ស្មាតហ្វូននេះមានកាមេរ៉ាក្រោយ ទំហំ 16 MP អមជាមួយនឹង LED Flash ពីរគ្រាប់ជាប់គ្នា ដែលអាចថតរូបបានយ៉ាងច្បាស់ល្អ ព្រមទាំងមានទំហំធំ ហើយកាមេរ៉ាមុខមានទំហំ 8 MP ។ Vivo Xplay5 Elite ប្រើបន្ទះឈីប Qualcomm MSM8996 Snapdragon 820, ដើរដោយស៊ីភីយូ Dual-core 2.15 GHz Kryo & Dual-core 1.6 GHz Kryo ជាមួយនឹងរ៉េមទំហំដល់ទៅ 6 GB ដែលអាចអោយយើងដោនឡូតហ្គេមធំៗ កម្មវិធីធំៗ បានយ៉ាងលឿនទាន់ចិត្ត ព្រមទាំងអាចលេងហ្គេមអនឡាញ បើកកម្មវិធីផ្សេងៗ យ៉ាងរលូនផងដែរ ជាពិសេសនោះ គឺវាមានបំពាក់នូវទ្រនាប់ស្គេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយ ដើម្បីជាសុវត្តិភាពសំរាប់អ្នកប្រើប្រាស់ ។ ចំពោះមេម៉ូរីម៉ាស៊ីនវាវិញមានទំហំដល់ទៅ 128 GB តែវាមិនអាចថែមមេម៉ូរីកាតបានទេ ចំនែកប្រព័ន្ធប្រតិបត្តិការរបស់វាគឺ Android OS, v6.0 (Marshmallow) និងមានថាមពលថ្មទំហំ 3600 mAh ។

Xplay5 Elite មើលមួយភ្លេតដូចទៅនឹង Galaxy S7 edge ចុះវាមានសម្ថភាពអ្វីខ្លះ?

Xplay5 Elite មើលមួយភ្លេតដូចទៅនឹង Galaxy S7 edge ចុះវាមានសម្ថភាពអ្វីខ្លះ?

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.43 inches
  • បន្ទះឈីប : Qualcomm MSM8996 Snapdragon 820
  • CPU : Dual-core 2.15 GHz Kryo & dual-core 1.6 GHz Kryo
  • RAM : 6 GB
  • Memory ខាងក្នុង : 128 GB
  • Memory ខាងក្រៅៈ មិនមាន
  • កាមេរ៉ាក្រោយ : 16 MP, dual-LED (dual tone) flash
  • កាមេរ៉ាមុខ : 8 MP
  • ថាមពលថ្ម : Li-Ion 3600 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v6.0 (Marshmallow)
  • ពណ៌ : Silver, Gold, Rose Gold

Xplay5 Elite មើលមួយភ្លេតដូចទៅនឹង Galaxy S7 edge ចុះវាមានសម្ថភាពអ្វីខ្លះ?

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Xplay5 Elite មើលមួយភ្លេតដូចទៅនឹង Galaxy S7 edge ចុះវាមានសម្ថភាពអ្វីខ្លះ?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Xplay5 Elite មើលមួយភ្លេតដូចទៅនឹង Galaxy S7 edge ចុះវាមានសម្ថភាពអ្វីខ្លះ?

ចុះថ្ងៃទី10 ខែមិនា ឆ្នាំ2016 ម៉ោង 10:30 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ