ប្តី​ប្រពន្ធ​វ័យ​ចំណាស់​១​គូ​រៀបការ​ម្តងទៀត ក្រោយពី​ខាង​លោក​ប្តី​ប្រែក្លាយជា​មនុស្ស​ស្រី​

​ស្ត្រី​ម្នា​ក់នៅ​អង់គ្លេស បាន​ពេញ​ចិត្តនឹង​ទទួលយក​ប្តី​របស់​នាង និង​គាំទ្រ​គាត់​ថែមទៀត ខណៈ​គាត់​កំពុង​ប្រែក្លាយ​រូបរាងកាយ​ទៅជា​ស្រី​ម្នាក់​នោះ ។​

Tim និង Teresa Worral មកពី Harrogate, North Yorkshire បាន​រៀបការ​នឹង​គ្នា​ក្នុង​ខែ កញ្ញា ឆ្នាំ ២០១៤ ។ ពិធីមង្គលការ​របស់​ពួកគាត់​ទាំងពីរ គឺ​ធ្វើ​ទៅតាម​ប្រពៃណី​ធម្មតា រវាង​បុរស និង​ស្ត្រី ។​

ប្តី​ប្រពន្ធ​វ័យ​ចំណាស់​១​គូ​រៀបការ​ម្តងទៀត ក្រោយពី​ខាង​លោក​ប្តី​ប្រែក្លាយជា​មនុស្ស​ស្រី​Tamsin និង Teresa Worral (​រូប​ថ​តៈ មុន និង​ក្រោយ​)

​ទោះជា​យ៉ាងណា ពួកគាត់​កំពុង​សម្លឹងមើល​ឲ្យ​មាន​ពិធីមង្គលការ​មួយទៀត ខណៈ​ពួកគាត់​ទាំង​ទាំងពីរ ស្ថិតក្នុង​ឈុត​រ៉ូ​ប​អាពាហ៍ពិពាហ៍​ពណ៌​ស​ដ៏​ស្រស់ស្អាត ក្នុងនាម​ជា​កូនក្រមុំ​ទាំង​២ ។​

ពួកបញ្ជាក់ថា Tim ដែលជា​ឪពុក​នៃ​កូន​២​នាក់ បានសម្រេច​ចិត្ត​ប្រែក្លាយជា​មនុស្ស​ម្នាក់​ដែល​គាត់​ចង់បាននេះ និង​ចាប់ផ្តើម​រស់នៅ​ដោយ​ចំហ​ជា​ស្ត្រី​ម្នាក់ ។ គាត់​បានចាប់ផ្តើម​លេបថ្នាំ​គ្រាប់​ទប់ស្កាត់​អ័រម៉ូន testosterone និង estrogen, ហើយនឹង​សង្ឃឹម​បញ្ចប់​ការ “​ផ្លាស់ប្តូរ​” ភាពជា​មនុស្ស​ប្រុស​នេះ ក្នុង​រយៈពេល​ប្រហែល ១៨ ខែ ទៀត ។​

Tim បាន​ប្តូរ​ឈ្មោះ​ដោយ​ស្រប​ច្បាស់​ទៅជា Tamsin ។ ប្រពន្ធ​របស់គាត់​អ្នកស្រី​Teresa និយាយថា អ្នកស្រី​ស្រឡាញ់​មនុស្ស​ម្នាក់​ដែល Tim ប្រែក្លាយ ព្រោះ​គាត់​សប្បាយចិត្ត​ខ្លាំងណាស់ និង​មាន​ជំនឿ​ចិត្ត​ធ្វើជា​ស្ត្រី​ម្នាក់ ។​

Teresa និយាយថា កូនស្រី​២​នាក់​អ្នកស្រី ក៏បាន​ទទួល​ការ​ប្រែក្លាយ​របស់ Tamsin ផងដែរ ។ អ្នកស្រី​បន្តថាៈ “​នាង​ជា​មនុស្សម្នា​ក់មាន​ភាពស្មោះត្រង់ ហើយ​ពួកយើង​ទាំងអស់គ្នា ក៏​ចង់​ឲ្យ​នាង​សប្បាយចិត្ត​ផងដែរ​” ៕​

ប្តី​ប្រពន្ធ​វ័យ​ចំណាស់​១​គូ​រៀបការ​ម្តងទៀត ក្រោយពី​ខាង​លោក​ប្តី​ប្រែក្លាយជា​មនុស្ស​ស្រី​