អត្ថប្រយោជន៍​នៃ​ផ្លែឈើ​ក្រៀម​ដែល​អ្នក​នឹកស្មាន​មិន​ដល់​

អត្ថប្រយោជន៍​នៃ​ផ្លែឈើ​ក្រៀម​ដែល​អ្នក​នឹកស្មាន​មិន​ដល់​

​យើងខ្ញុំ​ជឿជាក់ថា​អ្នក​ទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​ដឹង​មក​ហើយ​ពី​អត្ថប្រយោជន៍​នៃ​ផ្លែឈើ​ស្រស់ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ផ្លែឈើ​ក្រៀម​ក៏មាន​អត្ថប្រយោជន៍​ដែល​អ្នក​នឹកស្មាន​មិន​ដល់​ដែរ​។ តើ​មាន​ផ្លែឈើ​ក្រៀម​អ្វីខ្លះ​ដែល​អ្នក​គួរតែ​ញ៉ាំ​នោះ​?

​ទំពាំងបាយជូរ​ក្រៀម​
ទំពាំងបាយជូរ​ក្រៀម​នេះ​គឺ​ល្អ​ដូចជា​ទំពាំងបាយជូរ​ស្រស់​អញ្ចឹង វា​មាន​សារធាតុ​ដែល​អាច​ជួយ​ប៉ូវ​ឈាម​ក្នុង​រាងកាយ​អ្នក ជា​ពិសេស​នារី​គួរតែ​បរិភោគ​មុនពេល​មក​រដូវ និង​ក្រោយ​ពេល​អស់​រដូវ វា​នឹង​ធ្វើឲ្យ​អ្នក​ចៀស​ពី​ជំងឺ​ខ្វះ​ឈាម​ក្រោយ​ពេល​មក​រដូវ ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​ការពារ​សម្រស់​អ្នក​ដែរ ជាងនេះទៅទៀត វា​មាន​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​អាច​ជួយ​ធ្វើឲ្យ​អ្នក​មាន​សុខភាព​រឹងមាំ​។​
 
ដំណាប់ដំឡូង​ផ្អែម​ក្រៀម​
នៅក្នុង​ដំឡូង​ផ្អែម​ដែល​គេ​យកមក​ធ្វើ​ជា​ផ្លែ​ឈើ​ក្រៀម​នេះ វា​មាន​សារធាតុ​ជាច្រើន រួម​ជាមួយ​វីតាមីន​ជាច្រើន​ដែល​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ឲ្យ​កាន់តែ​រឹងមាំ ម្យ៉ាងទៀត​វា​នឹង​ជួយ​ពន្យារ​ភាព​ចាស់​នៃ​ស្បែក​អ្នក ដូចនេះ​នារី​គ្រប់រូប​គួរតែ​ពិសារ​វា​។​
 

ដំណាប់​ស្វាយ​ក្រៀម​
នៅក្នុង​ដំណាប់​ស្វាយ​នេះ​មាន​សារធាតុ​ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​ក្អក​អ្នក​បាន ជា​ពិសេស​អ្នក​ដែល​មាន​ស្លេស្ម​ច្រើន ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​ក្រពះ​ឲ្យ​រំលាយ​អាហារ​បាន​លឿន​ដែរ ដោយសារ​តែ​វា​ជួយ​ជំរុញ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នក​ដំណើរការ​បាន​ល្អ ថែម​ទាំង​ជួយ​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​បាន​ទៀតផង ដូចនេះ​ចូល​នារី​គ្រប់រូប​ពិសារ​វា​ដើម្បី​ទទួលបាន​សុខភាព​ល្អ​។​
 
ដំណាប់ចេក​ក្រៀម​
នៅពេល​ដែល​អ្នក​បរិភោគ​ដំណាប់ចេក​នេះ​រួច វា​នឹង​ជួយ​ថែរក្សា​សម្រស់​អ្នក​តាមរយៈ​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ នោះ​សុខភាព​អ្នកនឹង​ល្អ​ដូចគ្នា ម្យ៉ាងទៀត​ចំពោះ​អ្នក​ដែល​អង្គុយ​ធ្វើការ​នៅ​មុខ​កុំព្យូទ័រ គួរតែ​បរិភោគ​វា​មួយ​ថ្ងៃ​បន្តិច នោះ​វា​នឹង​ជួយ​ការពារ​ភ្នែក​អ្នក​ដូចគ្នា​៕
 
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី10  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។