Kendall Jenner ហែកកេរ្តិ៍ Harry Styles នៅក្នុង​ប៉ុស្តិ៍​ទូរទស្សន៍ (​មាន​វីដេអូ​)​

6 Videos

តារា​ម៉ូដែល​អាយុ ២០ ​ឆ្នាំ Kendall Jenner បាន​ផ្ដល់​ដំបូន្មាន​ទៅ​តារា​ចម្រៀង​នេះ​ថា​លោក​គួរ​តែ​សម្អាត​ខ្លួន​ឲ្យ​បាន​ច្រើន​ជាង​នេះ ​ដើម្បី​បំបាត់​ក្លិន​ខ្លួន ។

Kendall Jenner ហែកកេរ្តិ៍ Harry Styles នៅក្នុង​ប៉ុស្តិ៍​ទូរទស្សន៍ (​មាន​វីដេអូ​)​

M88

នៅ​ក្នុង​​កម្មវិធី «Keeping Up With The Kardashians» ដែល​ទើប​​បាន​ចេញ​ផ្សាយ​នៅ​ពេល​ថ្មី​ៗ​នេះ តារា​ម៉ូដែល​ទើប​រះ Kendall Jenner បាន​បង្ហើប​រឿង​អាម៉ាស់​មួយ​ចំនួន​របស់​សមាជិក​ក្រុម​ចម្រៀង​អង់គ្លេស One Direction Harry Styles ទៅកាន់ Kylie Jenner ប្អូន​ស្រី​របស់​នាង ។ «បង​ធ្លាប់​ប្រាប់​ឲ្យ Harry ងូតទឹក​ឲ្យ​បាន​ច្រើន​ជាង​នេះ ហើយ​ក៏​ត្រូវ​លុញ​ក្លៀក​ផង​ដែរ ព្រោះ​ក្លៀក​របស់​គេ​មាន​ក្លិន​ខ្លាំង» ។

Kendall Jenner ហែកកេរ្តិ៍ Harry Styles នៅក្នុង​ប៉ុស្តិ៍​ទូរទស្សន៍ (​មាន​វីដេអូ​)​

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ ​គឺ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​តារា​ចម្រៀង​អាយុ ២២ ឆ្នាំ​ត្រូវ​គេ​រិះគន់​ពី​រឿង​ក្លិន​ខ្លួន​ដូច​នេះ ។ កាល​ពី​នៅ​មាន​ទំនាក់​ទំនង​ស្នេហា​ល្អូកល្អិន​​ជាមួយ​តារា​ចម្រៀង​ខ្ពស់​ស្រឡះ Taylor Swift នោះ Harry ក៏​ធ្លាប់​ត្រូវ​នាង​ហែកកេរ្តិ៍​រួច​មក​ហើយ​ពាក់​ព័ន្ធ​នឹង​រឿង​ក្លិន​ខ្លួន​​នេះ។

Kendall Jenner ហែកកេរ្តិ៍ Harry Styles នៅក្នុង​ប៉ុស្តិ៍​ទូរទស្សន៍ (​មាន​វីដេអូ​)​

អតីត​មិត្ត​ស្រី​របស់ Harry ធ្លាប់​បាន​ប្រាប់​ថា នាង​មិន​អាច​ថើប​មិត្ត​ប្រុស​ម្នាក់​នេះ​របស់​ខ្លួន​បាន​ឡើយ​ព្រោះ​មាត់​របស់ Harry ធំ ក្លិន​អាក្រក់​ពេក ៕