លោក ​ម៉ៅ ​សំ​អឿន ​ប្រើអំ​ណាច​ជា​មេ​គយ​ច្រក​អ​ន្តរ​ជាតិ​ព្រំ​បង្ហូរ​​ទំ​និញ​​បង់​​ពន្ធមិ​ន​​គ្រប់​​កើ​​ប​​យ​ក​​លុ​យ​​ស្រស់​​​ៗ​​​តា​​​ម​​​អំ​​ពើ​​ចិ​ត្ត​ដែ​​ល​​គេ​​ស​ង្ស័យ​​ថា​​លោ​ក ​​គុ​ណ ​​ញឹ​​​ម ​​មា​ន​​ផ​ល​​ប្រយោ​​​ជ​​ន៍​ដែរ

ខេត្តប៉ៃលិន៖ មេគយច្រកអន្តរជាតិព្រំ លោក ម៉ៅ សំអឿន បានឃុបឃិតបើកដៃឲ្យក្រុមហ៊ុនមួយដឹកជញ្ជូនទំនិញបង់ពន្ធមិនគ្រប់ចូលស្រុកខ្មែរប្រមូលលុយចែកគ្នាច្រកហោប៉ៅ ធ្វើឲ្យរដ្ឋខាត់បង់ចំណូលពន្ធយ៉ាងច្រើនសន្ធកសន្ធាប់ក្នុងមួយខែៗ ប៉ុន្តែរហូតមកដល់ពេលនេះ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មិនទាន់មានវិធានការអ្វីឡើយដែលធ្វើឲ្យគេសង្ស័យថា លោក គុណ ញឹម មានជាប់ពាក់ព័ន្ធផលប្រយោជន៍ ទើបគេឃើញទង្វើមិនប្រក្រតីរបស់លោក ម៉ៅ សំអឿន ជាមួយ ក្រុមហ៊ុននាំចូលទំនិញចូលពីប្រទេសថៃនោះប្រព្រឹត្តទៅយ៉ាងរលូន ហើយសកម្មបំផុតដែលអាចនាំចូលទំនិញបង់ពន្ធមិនគ្រប់ក្នុងមួយខែៗមិនតិចជាងពី២៥០ ទៅ៣០០រថយន្តធំៗនោះទេ។

មានការបង្ហើបពីមន្ត្រីពាក់ព័ន្ធក្នុងខេត្តប៉ៃលិនថា នៅពេលដែលក្រុមហ៊ុនមួយនោះ ត្រូវការដឹកជញ្ជូនទំនិញពីប្រទេសថៃនាំចូលតាមច្រកអន្តរជាតិព្រំនោះ លោក ម៉ៅ សំអឿន តែងតែឃុបឃិតជាមួយសមត្ថ កិច្ចផ្សេងទៀតបើកដៃឲ្យក្រុមហ៊ុននោះយករថយន្តចូលទៅដឹកទំនិញពីទឹកដីថៃចូលទឹកដីខ្មែរយ៉ាងរលូន។ ហើយ ទំនិញរបស់ក្រុមហ៊ុននោះក្នុង១រថយន្តបង់ពន្ធតែ៧លានទៅ៨លានប៉ុណ្ណោះ បើទោះបីគេដឹកជញ្ជូនទំនិញថ្លៃដូចជា ស្រា និងភេសជ្ជៈផ្សេងៗទៀតក៏ដោយ។ ដូចគ្នានេះសម្រាប់ក្រុមហ៊ុនផ្សេងទៀតដែលនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិព្រំដូចគ្នាត្រូវបង់ពន្ធក្នុង១រថយន្តចាប់ពី២០លានរៀលឡើងទៅ ដោយពិនិត្យទៅតាមប្រភេទទំនិញ។ ការប្រព្រឹត្តអំពើពុករលួយកេងបន្លំពន្ធរបស់លោក ម៉ៅ សំអឿន បានបំផ្លាញចំណូលពន្ធរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តប៉ៃលិនបានឲ្យដឹងថា ដោយសាតែលោក ម៉ៅ សំអឿន ប្រើអំណាចជាមេគយច្រកអន្តរជាតិព្រំ បើកដៃឲ្យក្រុមហ៊ុនស្និទ្ធរបស់ខ្លួននាំទំនិញពីទឹកដីថៃចូលទឹកដីខ្មែរបង់ពន្ធមិនគ្រប់ បានធ្វើឲ្យ គយចល័តដែលឈរជើងតាមផ្លូវជាតិពីខេត្តប៉ៃលិន ចូលមកខេត្តបាត់ដំបងសើមមាត់សើមកសប្បាយរាប់ក្បាលឡានដឹកទំនិញ គោះយកលុយពីឈ្មួញ ក្នុង១ឡានពី១០០ទៅ២០០ដុល្លារតាមប្រភេទទំនិញ។ ក្រុមគយចល័តទាំងនោះមិនខ្វល់ពីរឿងត្រួតពិនិត្យទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញឬខុសច្បាប់ អ្វីឡើយ ដោយមិនចង់ប៉ះទង្គិចម៉ូយរបស់លោកមេគយ ម៉ៅ សំអឿន នោះទេ។ ម៉្យាងទៀតឲ្យតែម្ចាស់រថយន្តដឹកជញ្ជូនទំនិញបង់លុយឲ្យពួកគេតាមការទាមទារនោះគឺដឹកជញ្ជូនបានតាមចិត្ត។ គេសង្កេតឃើញថាទាំងលោក ម៉ៅ សំអឿន និង ក្រុមគយចល័តទាំងនោះមិនបានខ្វល់នឹងបណ្តាំរបស់សម្តេចតេជោ ឬកំណែទម្រង់ស្អីនោះទេ៕

KA-18-02-2016-10

  • លោក ​ម៉ៅ ​សំ​អឿន ​ប្រើអំ​ណាច​ជា​មេ​គយ​ច្រក​អ​ន្តរ​ជាតិ​ព្រំ​បង្ហូរ​​ទំ​និញ​​បង់​​ពន្ធមិ​ន​​គ្រប់​​កើ​​ប​​យ​ក​​លុ​យ​​ស្រស់​​​ៗ​​​តា​​​ម​​​អំ​​ពើ​​ចិ​ត្ត​ដែ​​ល​​គេ​​ស​ង្ស័យ​​ថា​​លោ​ក ​​គុ​ណ ​​ញឹ​​​ម ​​មា​ន​​ផ​ល​​ប្រយោ​​​ជ​​ន៍​ដែរ已关闭评论
  • 9 views
  • Hide Sidebar
    A+