​ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ​មិនឲ្យព្រួយបារម្ភ?

​ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ​មិនឲ្យព្រួយបារម្ភ?

​មនុស្ស​ចាស់​ជំនាន់​មុន​បាន​និយាយថា នៅពេលដែល​មាន​ផ្ទៃពោះ ទឹកចិត្ត​របស់​អ្នក​ម្តាយ​គឺ​អាច​ប៉ះពាល់​ដល់​ច​រឹត​របស់​ទារក​ក្នុង​ផ្ទៃ​នៅ​ថ្ងៃក្រោយ ពួក​គាត់​យល់ថា​នៅពេល​ដែល​អ្នក​តែងតែ​មាន​មុខ​មិន​រីក មិន​សប្បាយចិត្ត ហើយ​ព្រួយ​បា​រម្ហ​ច្រើន នោះ​កូន​កើត​មក​នឹង​មាន​មុខ​ដូច​អ្នក​អញ្ចឹង ម្យ៉ាងទៀត​បើ​អ្នក​ចូលចិត្ត​យំ កូន​កើត​មក​ក៏​ចូល​ចិត្ត​យំ​ដូច​អ្នក​ដែរ ដូចនេះ​ដើម្បី​ទទួល​បាន​កូន​ដែល​មាន​មុខ​គួរ​ឲ្យ​ស្រលាញ់ អ្នក​គួរតែ​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ ហើយ​កុំ​គិត​ច្រើន​ឲ្យសោះ​។​
​ចំណែក​ឯ​ផ្នែក​វិទ្យាសាស្ត្រ​វិញ​បាន​យល់ថា អារម្មណ៍​របស់​ម្តាយ​គឺ​ពិតជា​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​មែន នៅពេល​ដែល​អ្នក​តែងតែ​មាន​សម្ពាធ​ផ្លូវចិត្ត ហើយ​គ្មាន​ភាពសប្បាយ​ក្នុង​ចិត្ត នោះ​កូន​កើត​មក​ន​នឹងមាន​អារម្មណ៍​មិន​នឹងនរ ថែម​ទាំង​អាច​ធ្វើឲ្យ​កូនទទួលបាន​សារធា​តុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់​ឡើយ ជាងនេះទៅទៀត វា​ក៏​អាច​ធ្វើ​ឲ្យ​កូន​គ្មាន​អារម្មណ៍​សុវត្ថិភាព​នៅពេលដែល​គេ​នៅក្នុង​ពោះ​អ្នក​ដែរ ដូចនេះ​អ្នក​ត្រូវតែ​ទម្លាក់​សម្ពាធ​ទាំងអស់​ដែល​មាន​ក្នុង​ខ្លួន​អ្នក ហើយ​បន្ធូរ​អារម្មណ៍ ទើប​អ្នក​អាច​ទទួល​បាន​កូន​ដែល​មាន​សុខភាព​ល្អ និង​មាន​និស្ស័យ​ជា​មួយ​អ្នកដទៃ គេ​នឹង​ស្រឡាញ់​កូន​អ្នក​គ្រប់គ្នា​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី10  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។