បណ្ដា​ជន​ឆ្ងល់​ចំពោះ​ទំព័រ​ Facebook របស់​លោក​ ហ៊ុន សែន មាន​អ្នក​គាំទ្រ​ពី​​បរទេស​ច្រើន​ជា​ពិសេស​ឥណ្ឌា និង​ប្រទេស​ជិត​ខាង​

លោក​ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​កម្ពុជា​បាន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ទិញ​ Like តាម​គណនី​ Facebook ក្លែង​ក្លាយ​រាប់​សែន​នាក់​​ដើម្បី​ខំប្រឹង​ប្រជែង​យក​ប្រជា​ប្រិយភាព​ឲ្យ​បាន​ច្រើន​ជាង​ដៃគូ​ប្រជែង​ នយោបាយ​នៅ​លើ​បណ្ដាញ​សង្គម​អ៊ីនធើរណិត។