អ្នកប្រដាល់ ត្រកូលយុគប៉ះ ថៃសង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំង កម្ពុជា២រូប ណាត់ជួបអ្នក ប្រដាល់ថៃ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០១៦ ខាងមុននេះ នៅលើសង្វៀន SEATV អ្នកប្រដាល់២រូប របស់កម្ពុជា រួមមាន យុគ យក្សខូច  ក្លិប អប់រំកាយ ខេត្ត បាត់ដំបង និង យុគ យក្សផ្លែ ក្លិបអប់រំកាយ ខេត្តបាត់ដំបង។

អ្នកប្រដាល់ យុគ យក្សខូច ប៉ះជាមួយអ្នក ប្រដាល់ជើងខ្លាំង របស់ថៃ Reda ប្រកួតក្នុងទម្ងន់៦០គីឡូក្រាម។ តាមការឲ្យដឹងរបស់ លោក ញាណ សុធី អ្នកអ្នក គ្រប់គ្រងកម្មវិធី កីឡាប្រចាំ SEA-TV បាននិយាយថា Reda នេះជាអ្នកប្រដាល់ជើង ខ្លាំងនៅប្រទេសថៃ ដោយមានប្រវត្តិ ប្រកួតចំនួន ៨៩លើក វាយឈ្នះ៨២លើក ចាញ់១៥លើក និងស្មើ២លើក។ អ្នកប្រដាល់ថៃរូបនេះ រឹងមាំវាយមិន ស្រុតកម្លាំងនោះឡើយ ថែមទាំងមាន កណ្ដាប់ដៃល្អ ហើយខ្លាំង និងមានល្បិចកល ប្រកួតខ្ពស់ថែមទៀត។

យុគ យក្សខូច អ្នកប្រដាល់ កម្ពុជាយើង ក៏មិនជាអន់ដែរ ដោយធ្លាប់វាយ ឈ្នះអ្នកប្រដាល់ថៃ ច្រើននាក់មកហើយ កាលពីពេល កន្លងមក ហើយយុគ យក្សខូច មានប្រវត្តិប្រកួត ចំនួន៩៥លើក ឈ្នះ៧៧លើក ចាញ់១៥លើក និងស្មើ៣លើក។ 

អ្នកប្រដាល់ យុគ យក្សផ្លែ ក្លិបអប់រំកាយកីឡា ខេត្តបាត់ដំបង ប៉ះជាមួយអ្នក ប្រដាល់ថៃ Pha Yanorn ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ខណៈ អ្នកប្រដាល់ ។ លោក ញាន សុធី អ្នកគ្រប់គ្រងការ ប្រកួតសង្វៀនSEATV បាននិយាយថា Pha Yanorn ជាអ្នកប្រដាល់ ជើងខ្លំាង មួយរូបដែលផ្តួល អ្នកប្រដាល់ថៃ ជាច្រើន នាក់មក ហើយមានកម្ពស់ខ្ពស់ ជាងយុគយក្សផ្លែ ដោយកម្ពស់ ១,៦៣ម៉ែត្រ រីឯយក្សផ្លែ១,៦២ម៉ែត្រ។

Pha Yanorn ប្រកួតបានចំនួន ៩១លើក ដោយឈ្នះ៧៥លើក ចាញ់១៦លើក មិនដែលស្មើ ខណៈ យុគ យក្សផ្លែ អ្នកប្រដាល់កម្ពុជា ប្រកួត បានចំនួន ១៤១លើក ឈ្នះ១២៣លើក ចាញ់១៣លើក និងស្មើ ៥លើក។ យក្សផ្លែវាយមិន ញញើត អ្នកប្រដាល់ថៃ នោះឡើយ ព្រោះជាអ្នក ប្រដាល់ដែល មានកណ្ដាប់ដៃ លឿនរហ័ស និងខ្លាំងនោះ៕

អ្នកប្រដាល់ ត្រកូលយុគប៉ះ ថៃសង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ

អ្នកប្រដាល់ ត្រកូលយុគប៉ះ ថៃសង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ