ក្រុមវីសុខា ចាញ់ក្រុម ក្រសួងមហាផ្ទៃ ៣សិតទល់១សិត នៅពិធីបុណ្យទន្លេ ខេត្តកំពង់ចាម

កំពង់ចាម៖ នាព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៦ ក្រុមបាល់ទះវីសុខា ចាញ់ ក្រុមបាល់ទះ ក្រសួងមហាផ្ទៃ ៣សិតទល់១សិត គឺលទ្ធផល ២៥-១៥;១៨- ២៥;១៧-២៥ និង ២០-២៥ ក្នុងព្រឹត្តិការណ៍ ការប្រកួត ដើម្បី អបអរសាទរ ពិធីបុណ្យទន្លេ នៅទីរួម ខេត្តកំពង់ចាម លើកទី២។ ចំពោះការប្រកួត នៅរសៀលនេះ ក្រុមបាល់ទះ បញ្ជាការដ្ឋាន អង្គរក្ស ប៉ះក្រុមបាល់ទះ កងពលធំ អន្តរាគមន៍លេខ៣។

សម្រាប់កាលពី ថ្ងៃទី៩ មីនា៖ ក្រុមបាល់ទះកង ពលធំ អន្តរាគមន៍លេខ៣ ទទួលជ័យជម្នះ លើក្រុមបាល់ទះ ក្រសួងមហាផ្ទៃ ៣សិតទល់១សិត គឺលទ្ធផល ២៥-១៩;១៦-២៥; ២៥-១៦ និង ២៥-១៣ ចំពោះក្រុមបាល់ទះ ខេត្តកំពង់ចាម បានចាញ់ក្រោម ថ្វីដៃក្រុមបាល់ទះ បញ្ជាការដ្ឋាន អង្គរក្ស ៣សិតទល់០ គឺលទ្ធផល ២៥-១៩; ២៦-២៤ និង២៥-២០។

ចំណែកថ្ងៃទី១១ មីនាវិញ៖ ក្រុមបាល់ទះ ខេត្តកំពង់ចាម ប្រកួតជាមួយ ក្រុមបាល់ទះ កងពលធំ អន្តរាគមន៍លេខ៣ និងក្រុមបាល់ទះវីសុខា ប៉ះក្រុម បាល់ទះ បញ្ជាការដ្ឋាន អង្គរក្ស៕

ក្រុមវីសុខា ចាញ់ក្រុម ក្រសួងមហាផ្ទៃ ៣សិតទល់១សិត នៅពិធីបុណ្យទន្លេ ខេត្តកំពង់ចាម

ក្រុមវីសុខា ចាញ់ក្រុម ក្រសួងមហាផ្ទៃ ៣សិតទល់១សិត នៅពិធីបុណ្យទន្លេ ខេត្តកំពង់ចាម