សម្ដេចតេជោថា កំណត់ឲ្យអាយុ៣៥ឆ្នាំ សម្រាប់ដាក់ចូល ជ្រើសរើស ក្របខណ្ឌរដ្ឋ

ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានថ្លែងថា  កំណត់អាយុដល់ ៣៥ឆ្នាំ សម្រាប់ការដាក់ចូលជ្រើសរើសក្របខណ្ឌរដ្ឋ ដែលពីមុនបានកំណត់ត្រឹមតែ៣០ឆ្នាំ ដែលជារបាំងមិនអាចឲ្យពេទ្យឯកទេស អាចចូលបម្រើការងាររដ្ឋបាន។

សម្តេចបានមានប្រសាន៍ ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ លើកទី៣៧ ដើម្បីបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់ ឆ្នាំ២០១៦ របស់ក្រសួងសុខាភិបាល នាសណ្ឋាគាសូហ្វីតែលនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ថា “ខ្ញុំបានឯកភាពឲ្យកំណត់ អាយុដល់៣៥ឆ្នាំ សម្រាប់ការដាក់ចូលជ្រើសរើសក្របខណ្ឌរដ្ឋ ដែលពីមុនបានកំណត់ត្រឹមតែ៣០ឆ្នាំ ដែលជារបាំងមិនអាចឲ្យពេទ្យឯកទេស អាចចូលបម្រើ ការងាររដ្ឋបាន ព្រោះទម្រាំរៀនចប់ ដល់អាយុ៣០ឆ្នាំបាត់ទៅហើយ”៕

សម្ដេចតេជោថា កំណត់ឲ្យអាយុ៣៥ឆ្នាំ សម្រាប់ដាក់ចូល ជ្រើសរើស ក្របខណ្ឌរដ្ឋ