ស្អែកគណៈ អចិន្ត្រៃយ៍រដ្ឋសភា បើកកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាង ច្បាប់សហជីព

ភ្នំពេញ៖ ទីបំផុតសេចក្តីព្រាង ច្បាប់សហជីព ដែលមានភាព ដ៏ចម្រូងចម្រាស់ ពីភាគីក្រុមសហជីព និងនិយោជក បានទៅដល់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ហើយនឹងពិភាក្សាថ្ងៃទី១១ខែមិនា ឆ្នាំ២០១៦ស្អែកនេះ។

លោក ប៉ែន បញ្ញា ប្រធានគណៈកម្មកានីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានមានប្រសាសន៍នាព្រឹកថ្ងៃទី១ មិនា នៅវិមានរដ្ឋសភាថា « អ្វីដែលយើងខិតខំកែសម្រួល ក្នុងគំនិតអ្នកច្បាប់ផង គណៈកម្មការចំពោះកិច្ច និង គណៈកម្មការជំនាញនោះ មានកែសម្រួលខ្លឹមសារច្រើនដែរ។ ហើយចំណុចនៃសេចក្តីព្រាងច្បាប់ស្តីពី ច្បាប់សហជីព នឹងដាក់ចូលទៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ពិនិត្យសម្រេច និងកំណត់ថ្ងៃប្រជុំវិសាមញ្ញរដ្ឋសភា នៅពេលឆាប់ៗនេះ»។

លោក អ៊ិត សំហេង បានឲ្យដឹងទៀតថា ចំណុចដែលសហជីពចង់ឲ្យកែត្រង់ចំណុច ៥០%បូក១ អាចធ្វើបាតុកម្ម បាននោះ មិនត្រូវបានកែប្រែទេ។ 

លោកបញ្ជាក់ថា« ការកែប្រែក្នុង ប្រវត្តិច្បាប់នេះ មានការកែប្រែច្រើនហើយ គឺពី២ភាគ៣ ដើម្បីធ្វើបាតុកម្មបាន រហូតកែមក ៥០% បូក១ ។ ការដែលកំណត់ចំនួននេះ ជាចំនួនដែលសមរម្យដែលអាចឲ្យ សមាជិកចូលរួម សម្រេច ដើម្បីធ្វើបាតុកម្ម »។

 លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ ឲ្យដឹង ថា «គណៈ កម្មការជំនាញ បានសម្រេចបញ្ចូលចំណុចដែលបានស្នើឡើងដោយគណៈកម្មការចំពោះកិច្ច ហើយជាកង្វល់ របស់បងប្អូនសហជីព ក៏ដូចជា ភាគីនិយោជក  និងអង្គការILO ដែលបានលើកឡើងក្នុងរយៈពេលកន្លងមក ។  ជាការពិតហើយកង្វល់ទំាងនោះមិនបានបញ្ចូលទំាងអស់នោះទេ ប៉ុន្តែចំណុចសំខាន់ៗជាច្រើនដាក់ក្នុងសេចក្តី ព្រាងច្បាប់នេះ»។

  លោករដ្ឋមន្ត្រីបន្ថែមថា ចំណុចសំខាន់ដែលបានដាក់បញ្ចូល ដូចជាបញ្ហាចំនួនសហជីពមូលដ្ឋាន ដើម្បីរៀបចំ សហព័ន្ធសហជីពមួយដែលកាលពីមុនកំណត់៩នាក់  បានបន្ថយមកចំនួន ៧នាក់ ហើយចំនួនសហព័ន្ធ សហជីពដែលត្រូវបង្កើតសហភាពសហជីពមួយពីមុខកំណត់ចំនួន៦ បន្ថយមកចំនួន៥ បន្ទាប់ពីការចុះ បញ្ជីការសហជីពនោះពីមុន កំណត់៣០ ថ្ងៃ ត្រូវបន្ថយក៤៥ថ្ងៃ”។

ជាមួយគ្នានោះដែរ លោក អ៊ិត សំហេង ក៏បានលើកឡើងថា សេចក្តីព្រាងច្បាប់សហជីព មិនបានលើកឡើង ពីការស្នើសុំឲ្យប្រធានសហជីព លាលែង ពីទីប្រឹក្សារាជរដ្ឋាភិបាល ឬក្រុមណានោះ ទេ៕

ស្អែកគណៈ អចិន្ត្រៃយ៍រដ្ឋសភា បើកកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាង ច្បាប់សហជីព

ស្អែកគណៈ អចិន្ត្រៃយ៍រដ្ឋសភា បើកកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាង ច្បាប់សហជីព