អាងទឹកត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ នឹងផ្ទុកទឹក ៣០០លានម៉ែត្រគូប ក្នុងឆ្នាំ២០១៨

ភ្នំពេញ៖ នៅឆ្នាំ២០១៦នេះ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្រ្តអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ ឲ្យទៅជាអាងទឹក ដ៏មានសក្តានុពលមួយ ដែលអាចស្តុកទឹកបានរហូតដល់ ៣០០ លានម៉ែត្រគូប ក្នុងឆ្នាំ២០១៨ខាងមុខ ។

យោងតាមទំព័រហ្វេសប៊ុក របស់ក្រសួងធនធានទឹក នាថ្ងៃទី១០ ខែមីនា នេះបានឲ្យដឹងថា បន្ថែមពីនោះ ក្រសួងក៏បានកសាងនូវប្រព័ន្ធ ប្រឡាយដោះទឹកជាច្រើនទៀត ដើម្បីធានាដោះទឹកឲ្យបានទាន់ពេលវេលា នៅពេលមានជំនន់ រួមនិងការផ្គតផ្គង់ទឹកបានគ្រប់គ្រាន់ សម្រាប់ការស្រោចស្រពដំណាំស្រូវ របស់បងប្អូនប្រជាកសិករ។

ប្រភពខាងលើបន្តថា «នៅក្នុងដំណើរការនៃការអនុវត្ត ប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម គឺធ្វើឡើងជាជំហានៗ ក្នុងនោះជំហានទី១ បានចាប់ផ្តើមនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០០៨ ដោយបានធ្វើការជួសជុលស្តារឡើងវិញ នូវប្រព័ន្ធប្រឡាយស្រោចស្រព និងប្រព័ន្ធប្រឡាយដោះទឹកប្រវែង ៣៥ គីឡូម៉ែត្រ ព្រមទាំងសាងសង់សំណង់សិល្បការធំ-តូច ជាច្រើនកន្លែងទៀត ដើម្បីធានាទឹកបញ្ចេញបញ្ចូល ដល់ដីស្រែរបស់ប្រជាកសិករ ក្នុងលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់ បានចំនួន២០.០០០ហិកតាក្នុងឆ្នាំ២០១០ និងកើនឡើងដល់៣៥.០០០ហិកតានៅឆ្នាំ២០១៥ ហើយក្រសួងក៏បាន ធ្វើការជួសជុលស្តារឡើងវិញ ប្រព័ន្ធប្រឡាយភ្នំដីព្រៃមាន់ ប្រវែង ២១ គីឡូម៉ែត្រ ផងដែរ»។

សូមបញ្ជាក់ថា នៅក្រោយពេលបញ្ចប់គម្រោងស្តាអាងត្រពាំងថ្ម និងប្រព័ន្ធធារាសាស្ត្រផ្តល់ទឹក ស្រោចស្រពរួចហើយ ក្រសួង ក៏នឹងប្រែក្លាយអាងស្ដុកទឹកនេះ ទៅជាតំបន់អេកូទេសចរដ៏ស្រស់ត្រកាល និងទាក់ទាញភ្ញៀវទេសចរផងដែរ៕