(វគ្គ ២៣) រឿងពិត CNRP «ពេលបងចង់សប្បាយ អូនកំដរបងគ្រប់ពេល ប៉ុន្តែនៅពេលអូន មានទុក្ខបងទាត់អូនចោល!»

រឿងអាស្រូវ កឹម សុខា វគ្គទី២៣

រឿងអាស្រូវ កឹម សុខា វគ្គទី២៣ពេលបងចង់សប្បាយ អូនកំដរបងគ្រប់ពេល ប៉ុន្តែ នៅពេលអូនមានទុក្ខ បងទាត់អូនចោល!(សំឡេងឆ្លើយឆ្លងគ្នា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣)ក្នុងវគ្គទី២៣នេះ ខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងក្នុង និងនៅក្រៅប្រទេស នូវទង្វើមិនទទួលខុសត្រូវរបស់លោក កឹម សុខា ដែលគាត់ធ្លាប់ហៅស្រីក្មេងឈ្មោះ ចិន ឲ្យនាងឡើងពីភ្នំពេញទៅដេកជាមួយគាត់នៅតាមខេត្តនាន គឺស្រីចិន មិនដែលប្រកែកទេ នាងតែងតែបំពេញបំណងរបស់លោក កឹម សុខា ជានិច្ច ប៉ុន្តែ នៅពេលបងប្អូនរបស់ ស្រីចិន មានជម្ងឺ ត្រូវការឲ្យលោក កឹម សុខាជួយ ដោយគ្រាន់តែសុំខ្ចីលុយ៥០០ដុល្លារ ក៏លោក កឹម សុខា មិនឲ្យដែរ និងគាត់បានយកហេតុផលថា កំពុងជាប់រវល់ធ្វើបាតុកម្ម។ នេះហើយដែលគេហៅថា លោក កឹម សុខា ត្រូវការតែសប្បាយជាមួយស្រីស្នេហ៍ ប៉ុន្តែ បញ្ហាទុក្ខលំបាកពាក់ព័ន្ធនឹងស្រីនោះ គឺគាត់មិនខ្វល់បន្តិចសោះឡើយ!ជាក់ស្តែង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ស្រីចិន បានទូរស័ព្ទសុំខ្ចីលុយចំនួន៥០០ដុល្លារពីលោក កឹម សុខា គឺមិនត្រូវបានលោក កឹម សុខា ឲ្យនាងខ្ចីឡើយ។ បងប្អូនធ្លាប់តែបានលឺសម្តីរបស់លោក កឹម សុខា ដែលតែងតែបញ្ជាក់ប្រាប់ប្រជាពលរដ្ឋខ្មែរក្នុងស្រុក និងនៅក្រៅប្រទេសថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គិតគូរ និងយកចិត្តទុកដាក់ ជានិច្ចចំពោះពលរដ្ឋក្រីក្រ ជួបការលំបាក ជាពិសេសនៅពេលឈឺថ្កាត់ គ្មានលុយព្យាបាលជម្ងឺ។ សួរថា ចុះពេលនេះ បងប្អូនរបស់ស្រីចិន ដែលខ្លួនគាត់ធ្លាប់ដេកសប្បាយជាមួយ ហេតុដូចម្តេចក៏លោក កឹម សុខា គ្មានចិត្តធម៌មេត្តា និងគ្មានមនោសញ្ចេតនាបន្តិចសោះយ៉ាងនេះ?ត្រង់នេះ បានបញ្ជាក់ឲ្យកាន់តែច្បាស់ថា លោក កឹម សុខា គាត់ គឺជាមនុស្សអាត្មានិយម មាត់ផ្សេងចិត្តផ្សឹង។ ក្រៅពីនេះគាត់ថែមទាំងជាមនុស្សឃើញស្លាប់មិនជួយទៀតផង ដូចជាករណីក្មួយអាចិន ដែលកំពុងឈឺជាដើម ត្រូវការឲ្យលោក កឹម សុខា ជួយ ប៉ុន្តែត្រូវបានបដិសេធ។យោងតាមខ្សែរអាត់ខំឡេងសុំជំនួយសង្គ្រោះជាបន្ទាន់ពីសំណាក់ស្រីស្នេហ៍លួចលាក់ឈ្មោះ ចិន ទៅលោក កឹម សុខា ឱ្យជួយក្មួយនាង ដែលកំពុងមានជំងឺឈឺធ្ងន់ចូលពេទ្យ ហើយគ្មានប្រាក់ព្យាបាលបន្ត តែពេលនោះត្រូវបានលោក កឹម សុខា មិនឱ្យលុយ ហើយបែរជាយកលេសថា ជាប់រវល់ដឹកនាំធ្វើបាតុកម្មទៅវិញ។ អ៊ីចឹងខ្ញុំអាចវាយតម្លៃបានថា អាចិន ស្រីស្នេហ៍របស់លោក កឹម សុខា នាងមានបេះដូងជាមនុស្ស ដែលប្រសើរជាងលោក កឹម សុខា ជាប្រធានបក្សប្រឆាំង ប៉ុន្តែ ហាក់ដូចជាមានខួរក្បាលជាសត្វ ពីព្រោះតែមនុស្សដូចលោក កឹម សុខា ស្គាល់តែការសប្បាយ ស្គាល់ស្រីណាម្នាក់ នៅពេលដែលខ្លួនគាត់ត្រូវការរួមរ័ក្សតែប៉ុណ្ណោះ ប៉ុន្តែនៅពេលនាង និងគ្រួសារនាងជួបទុក្ខលំបាក លោក កឹម សុខា មិនដែលយកភ្នែកមើល និងធ្វើមិនដឹងមិនលឺ មិនរវល់ទាល់តែសោះ។ ខ្ញុំសូមបង្ហោះនូវសម្រង់សម្តីឆ្លើយឆ្លងគ្នារវាងលោក កឹម សុខា ជាមួយអាចិន ដែលលោក កឹម សុខា រកយកលេសមិនព្រមឲ្យលុយខ្ចី ដូចតទៅ៖ថ្ងៃទី 23 ខែ 10 ឆ្នាំ 2013សម្លេងទាក់ទងគ្នាតាមទូរស័ព្ទរវាងលោក កឹម សុខា និងស្រីស្នេហ៍ឈ្មោះ ចិន អំពីស្រីចិនសុំឲ្យផ្ញើរលុយ តែត្រូវលោក កឹម សុខា យកលេសថាខ្លួនរវល់ដឹកនាំធ្វើបាតុកម្ម ឈ្មោះ ចិន៖ សួរ កឹម សុខា ថានៅឯណាបង? កឹម សុខា៖ នៅធ្វើការ គេបាតុកម្មអត់ដឹងទេ? ឈ្មោះ ចិន៖ ដឹងតើ ហើយបងឯងទៅនឹងគេដែរ? កឹម សុខា៖ ហ្នឹងហើយ យី! ម៉េចសួរអញ្ចឹង អត់ទៅ យ៉ាងម៉េច អ្នកដឹកនាំធ្វើ អត់ ទៅយ៉ាងម៉េច?ឈ្មោះ ចិន៖ សួរថាបងឯងរវល់អត់? កឹម សុខា៖ រវល់ណាស់ 3 ថ្ងៃហ្នឹងជាប់រហូត បាតុកម្ម។ ឈ្មោះ ចិន៖ ពិបាកណាស់បង បងខ្លួនគាត់យកកូនមកពេទ្យហើយ គាត់អត់ មានលុយ ចង់សុំលុយ បងឯង កូនគាត់ឈឺនៅពេទ្យ។កឹម សុខា៖ សួរថាយក ធ្វើអី? ឈ្មោះ ចិន៖ សុំពឹងលុយបងឯង យកទៅឱ្យគាត់។ កឹម សុខា៖ សួរថាអ្នក ណា? ឈ្មោះ ចិន៖ បងស្រី កូនគាត់ឈឺ 3-4 ថ្ងៃហើយ ដេកពេទ្យ។ កឹម សុខា៖ Ok ខ្លួនរវល់ណាស់ ខ្លួនរវល់ 2-3 ថ្ងៃហ្នឹងសិន ចប់សិនចាំគិត 3 ថ្ងៃហ្នឹងរវល់ណាស់។ ឈ្មោះ ចិន៖ បងឯងផ្ញើលុយឱ្យខ្លួន 500 មក។ កឹម សុខា៖ ឥឡូវរវល់ណាស់ 3 ថ្ងៃហ្នឹង។ ឈ្មោះ ចិន៖ ហ្នឹងហើយ ផុតពី 3 ថ្ងៃហ្នឹង ខ្លួនយកឱ្យគាត់ទៅពេទ្យកូនគាត់ ដេកនៅពេទ្យ។ * មុនដំបូង កឹម សុខា និយាយរាងផ្អែមល្អែម គ្រាន់តែឮថាសុំលុយ កឹម សុខា ថាខ្លួនមានការរវល់ណាស់ 3 ថ្ងៃរវល់ធ្វើបាតុកម្មជាប់រហូត។សូមស្តាប់សំឡេងឆ្លើយឆ្លងគ្នាតាមទូរស័ព្ទរវាងលោក កឹម សុខា ជាមួយស្រីក្មេង អាចិន ដូចតទៅ៖

Posted by រឿងពិត CNRP on Wednesday, March 9, 2016