ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជ​ធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​​ខណៈទៅ​ដល់​មុខ​រោងការ​នៅ​កោះ​ពេជ្រ​អគារ​L ទាញ​ទូរស័ព្ទ​រក​មិត្ត​ភ​ក្កិ​ចេញ​មក​ទទួល​​ ត្រូវ​ជនសង្ស័យ​ឆក់​បាន​សម្រេច​​ ​តែ​ជិះ​រត់គេច​ខ្លួន​មិន​បាន​សម្រេច ​ត្រូវ​សន្តិសុខ​កោះ​ពេជ្រ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៩ ​មីនា នៅ​ក្នុង​បរិវេណ​មណ្ឌលកម្សាន្ត​កោះ​ពេជ្រ​មុខ​អគារ​L ​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​ ។

ជនសង្ស័យ​ ​​ឈ្មោះ សេង រ៉ា វុ​ធ អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន មានស្រុក​កំណើត​នៅ ភូមិ​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ​​។ ​ចំណែក​​​ម្ចាស់​ទូរស័ព្ទ​ ឈ្មោះ តាំង ឈី​វគឹ​ម ​អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

​នារី​​ម្ចាស់​ទូរស័ព្ទ​បាន​​និយាយ​​ថា មុន​ពេល​កើតហេតុ​ ​​​នាង​មក​​ហូប​ការ​មិត្ត​ភ​ក្កិ​នៅ​កោះ​ពេជ្រ​អគារ​L ខណៈ​មក​ដល់​មុខ​រោងការ​​ នាងក៏​​យក​ទូរស័ព្ទ​ម៉ាក ​iPhone 6 Plus ​​ទូរស័ព្ទ​​ទៅ​​​រក​មិត្ត​ភ​ក្កិ​ឲ្យ​ចេញ​មក​ទទួល ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​រី​២០១៦ ​ពណ៌​ខ្មៅ អត់​​​ស្លាក​លេខ ​មក​ជិត​និង​​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​​នាង​​បាន​សម្រេច​ហើយ ​តែ​ជន​សង្ស័យ​​ជិះ​​ម៉ូតូ​​រត់​​គេចខ្លួន ភ្លាម​ៗ​នោះ​សន្តិសុខ​របស់​មណ្ឌល​កម្សាន្ត​​កោះ​ពេជ្រ​ និង​កម្លាំង​ល្បាត​របស់​ខណ្ឌចំការមន​​អន្តរាគមន៍​ដេញ​ចាប់​​បាន ​ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ម្នាក់​បែក​ឈាម​ពេញមុខ​​ ។ ​នាង​បន្ត​ថា​ ចំណែក​ទូរស័ព្ទ​​ និង​ប្រាក់​អាមេរិក​​៥០​ដុល្លារ​ ទុក​សម្រាប់​ចងដៃ​ការ​ដែលចោរ​ឆក់​​យក​ទៅ​នោះ ​នៅ​តែ​បាត់​ដដែល​​​រក​មិន​ឃើញ​​ ។​

ក្រោយ​ពេល​កើតហេតុ​ ​ម្ចាស់​ទូរស័ព្ទ​​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទន្លេបាសាក់ ​ដើម្បី​ឱ្យ​​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕