ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ​៖ ​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ បានឱ្យ​​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩​ ខែ​មី​នា ​ឆ្នាំ​២០១៦ ម្សិលមិញនេះ ការដ្ឋាន​ស្ថាបនា​ពង្រីក​ផ្លូវជាតិ​លេខ​១  បាន​ចាប់​​ផ្តើម​​ដំណើរ​ការ​អ៊ុត​កៅស៊ូ​ហើយ ចាប់​​ពី​គល់​ស្ពាន​ព្រះ​មុនីវង្សរហូតដល់​ភូមិ​ក្តី​តាកុយ ស្ថិតនៅ​ខណ្ឌ​​ច្បារអំពៅ ។ ​ដែល​គម្រោង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​១​នេះ មាន​ប្រវែង៤.០០០​ម៉ែត្រ​ ចាប់ពី​ស្ពាន​ព្រះ​មុនី​វង្ស​ដល់​វត្ត​ក្តី​តា​កុយ ​៕