ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពត ​៖ ដើម្បី​ពង្រឹង​តួ​នាទី​ ក្នុង​ការ​អនុវត្តន៍​​​គោរព​ច្បាប់​របស់​នគរបាល​យុត្តិធម៌​ ឱ្យ​​កាន់តែ​យល់​ច្បាស់​ពី​តួ​​នាទី​របស់​​ខ្លួន មន្ទីរ​បរិ​ស្ថាន​​ខេត្ត ​បាន​បើក​វគ្គ​ផ្សព្វផ្សាយ​​អំពី​ការ​អនុវត្ត​នីតិវិធី​ច្បាប់​ហ្វឹកហាត់​របៀប និង​ការ​ប្រើប្រាស់​គ្រប់គ្រង​អាវុធ ​។

កម្មវិធី​នេះ​ បាន​ធ្វើ​ឡើង​​រយៈពេល៣​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​៧ ​ដល់​ថ្ងៃ​ទី​១០​ មីនា ​ឆ្នាំ​២០១៦​ នៅ​មជ្ឈមណ្ឌល​តំបន់ឆ្នេរ​មាត់​​ព្រែក​កំពង់​បាយ ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង​ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ក្រោម​វត្តមាន​​លោក​ខាន់ សុផល​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​​មានការ​​ចូលរួម​ពី​លោកអ៊ុ​ក ចាន់​ឌី​ណា​ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ ដោយ​មាន​សិក្ខាកាម​ចូលរួម​​ចំនួន​៣៥​នាក់​ ក្នុងទូ​ទាំង​ខេត្ត​កំពត​ ។