កំហុស​អ​ចេតនា បានធ្វើឱ្យ​ស្ត្រី​បោសសម្អាត​ត្រូវគេ​វាយ​យ៉ាងដំណំ​

6 Videos

​ស្ត្រី​កម្មករ​បោសសម្អាត​តាមផ្លូវ​ម្នា​ក់នៅ Sichuan ត្រូវបាន​គេ​ព្រួត​គ្នា​វាយដំ កាលពី​ខែ​មុន បន្ទាប់ពី​គាត់​ជះ​ទឹក​កខ្វក់​ត្រូវ​ស្ត្រី​ម្នាក់​ផ្សេងទៀត​ដែលជា​អ្នកដំណើរ​តាមផ្លូវ​ដោយ​អ​ចេតនា ។​​ ​អ្នកស្រី Ye Fuying បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​ជា​កម្មករ​បោសសម្អាត​ធ្វើការ​នៅ​ម្តុំ​ផ្សារ​ត្រី​មួយកន្លែង ហើយ​ស្រប​ពេលដែល​អ្នកស្រី​ជ្រុលដៃ​ធ្វើ​ឲ្យ​បន្លែ​អ្នកលក់​ធ្លាក់​ត្រូវ​ភក់ គាត់​ក៏បាន​គ្រ​ឡា​ស់វា តែ​ចៃដន្យ​ក៏ត្រូវ​ស្ត្រី​ម្នាក់ទៀត​ដែល​កំពុងតែ​រើស​បន្លែ ។

អ្នកស្រី Ye បាន​បន្តទៀតថា គាត់​ក៏បាន​សុំ​អភ័យទោស​ពី​ស្ត្រី​ម្នាក់​នោះដែរ ថា​វា​ជា​រឿង​អ​ចេតនា​នោះទេ តែ​ស្ត្រី​ម្នាក់​នោះ​ក៏​ដើរ​ចេញទៅ​ទាំង​កំរោល ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ស្ត្រី​ម្នាក់​នោះ​ក៏បាន​ហៅ​បុរស​ពីរ​នាក់​ផ្សេងទៀត មក​វាយដំ​អ្នកស្រី​តែម្តង ។ ពេលដែល​ប៉ូលីស​មកដល់​កន្លែងកើតហេតុ ជនដៃដល់​បាន​រត់គេចខ្លួន​អស់ ហើយ​ប៉ូលីស​ក៏បាន​បញ្ជូន​អ្នកស្រី​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​

M88

​ ​គួរបញ្ជាក់​ផងដែរ​ថា ក្រោយមក​ប៉ូលីស​បាន​ស៊ើប​ដឹងថា បុរស​ជនដៃដល់​ទាំងពីរ​ជា​កូនប្រុស និង ប្តី​របស់​ស្ត្រី​ដែល​ត្រូវ​អ្នកស្រី Ye ជះ​ទឹក​ត្រូវ ហើយ​ប៉ូលីស​ក៏បាន​ឃាត់ខ្លួន​ជនដៃដល់​ទាំងពីរ និង បាន​ពិន័យ​ជា​ប្រាក់​ប្រមាណ ៦០ ដុល្លារ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ សៀង​ហៃ អ៊ី​ស​)

កំហុស​អ​ចេតនា បានធ្វើឱ្យ​ស្ត្រី​បោសសម្អាត​ត្រូវគេ​វាយ​យ៉ាងដំណំ​