តួ​ស្រី​​កូន​កាត់​ខ្មែរ-បារាំងក្នុងរឿង”Gods of Egypt” ធ្លាប់​សម្ដែង​ជាមួយ​តារា​អាស៊ី​ណា​ខ្លះ​ក្នុង​រឿង​ហូលីវូដ?

តារា​សម្ដែង​កូន​កាត់​ខ្មែរ-បារាំង ​​Elodie Yungកំពុង​​ទទួល​ការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​កម្ពុជា បន្ទាប់​ពី​បាន​លេច​មុខ​ក្នុង​រឿង “Gods of Egypt”។ ​ខ្សែភាពយន្ត​​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រឿង​ដែល​មិន​ជោគជ័យ​​ដោយ​រក​បាន​ត្រឹម​​៥លាន​ដុល្លារ​ប៉ុណ្ណោះក្នុង​សប្ដាហ៍​ទី​៥​នៃ​ការ​ចាក់​បញ្ចាំងនៅ​អាមេរិក ​ផ្ទុយ​ពី​ទុន​ចំណាយ​ថត​ដល់​ទៅ​១៤០​លាន​ដុល្លារ។ ទោះ​យ៉ាង​ណ​នៅ​កម្ពុជា​គឺ​មាន​ការ​គាំទ្រ​ខ្លាំង​មិន​ធម្មតា។

 

យ៉ាងណាមិញ ងាក​មក​មើល​អាជីព​សម្ដែង​វិញ ​​Elodie Yung​ ធ្លាប់​មាន​វត្តមាន​ក្នុង​ភាពយន្ត​ហូលីវូដ​ជា​ច្រើន​ក្នុង​នោះ​មាន​ដូច​ជា “Daredevil”, “G.I. Joe: Retaliation”និង“The Girl with the Dragon Tattoo” ជា​ដើម។ ប្រិយមិត្ត​ដឹង​ទេ​ថា​ក្នុង​ចំណោម​ភាពយន្ត​ទាំង​នោះ​ក៏​បាន​ការ​ចូលរួម​ពី​សំណាក់​តារា​អាស៊ី​ផ្សេង​ទៀត​ដែរ។ ចង់​ដឹង​មាន​នរណា​ខ្លះ​សូម​មើល​ខាង​ក្រោម៖

 

តួ​ស្រី​​កូន​កាត់​ខ្មែរ-បារាំងក្នុងរឿង”Gods of Egypt” ធ្លាប់​សម្ដែង​ជាមួយ​តារា​អាស៊ី​ណា​ខ្លះ​ក្នុង​រឿង​ហូលីវូដ?

 

១. Lee Byung-hun

 

តួ​ស្រី​​កូន​កាត់​ខ្មែរ-បារាំងក្នុងរឿង”Gods of Egypt” ធ្លាប់​សម្ដែង​ជាមួយ​តារា​អាស៊ី​ណា​ខ្លះ​ក្នុង​រឿង​ហូលីវូដ?
​​​​​​
Lee Byung-hun ជា​តារា​សម្ដែង​កូរ៉េខាងត្បូង​ដែល​មាន​សម្ដែង​ក្នុង​ភាពយន្ត​ហូលីវូច​ជា​ច្រើន​រួមមាន “Terminator Genisys”, “Inside Men”និង “Red 2”។  Lee និងElodie Yung ធ្លាប់​ចាប់​ដៃ​សម្ដែង​ជាមួយ​គ្នា​ក្នុង​រឿង “G.I. Joe: Retaliation” ២០១៣។ ក្នុង​រឿង​បាញ់​ប្រហារ​នេះ  Lee សម្ដែង​ជា​តួ​ឈ្មោះ Storm Shadow​ ឯ Elodie ជា Jinx។​

 

២. Frédéric Chau

 

តួ​ស្រី​​កូន​កាត់​ខ្មែរ-បារាំងក្នុងរឿង”Gods of Egypt” ធ្លាប់​សម្ដែង​ជាមួយ​តារា​អាស៊ី​ណា​ខ្លះ​ក្នុង​រឿង​ហូលីវូដ?

 

តារា​ប្រុស​​វ័យ​៣៨​នេះ​​ជា​តារា​សម្ដែង​វៀតណាម​កាត់​បារាំង​ ហើយ​ក៏​មាន​ឈាម​ជ័រ​ចិន​កម្ពុជា​ផង​ដែរ។ ក្នុង​ឆ្នាំ​២០១០ Frédéricនិង Elodie បាន​លេច​មុខ​ជាមួយ​គ្នា​ក្នុង​រឿង “District 13: Ultimatum” ដែល​ផលិត​ដោយ​លោក Luc Besson ។ ភាពយន្ត​ដែល Frédéric Chau ធ្លាប់​សម្ដែង​មាន “From Paris with Love”, “Rock Paper Scissors”​និង​រឿង​ចុងក្រោយ “Serial (Bad) Weddings”។​

 

៣. Chau Belle Dinh

 

តួ​ស្រី​​កូន​កាត់​ខ្មែរ-បារាំងក្នុងរឿង”Gods of Egypt” ធ្លាប់​សម្ដែង​ជាមួយ​តារា​អាស៊ី​ណា​ខ្លះ​ក្នុង​រឿង​ហូលីវូដ?

 

Chau កើត​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម កើត​នៅ​ថ្ងៃ​ទី ៨ ខែ កញ្ញា​ ឆ្នាំ ១៩៧៧ បច្ចុប្បន្ន​អាយុ​៣៨​ឆ្នាំ។ Chau Belle Dinh បាន​សហការ​ជាមួយ​​តារា​ខ្មែរ-បារាំង ​​Elodie Yung ក្នុង​រឿង​ “The Great Challenge” ក្នុង​ឆ្នាំ​២០០៤ ដែល​សម្ដែង​ជា​តួ​ឈ្មោះ Kien និង ​​Elodieសម្ដែង​ជា​ Tsu។ ក្នុង​វិស័យ​ភាព​យន្ត​​ហូលីវូដ​តារា​ប្រុស​អាស៊ី​នេះ​សម្ដែង​​បាន​តែ​២​រឿង​ប៉ុណ្ណោះ​គឺ “Yamakasi”និង “The Great Challenge” ៕

 

ចុចអាន៖ទម្លាយ​ប្រវត្តិតារា​កូន​កាត់​ខ្មែរ Elodie Yung ​​តួ​ឯក​ស្រី​ម្នាក់​ក្នុង​រឿង “Gods of Egypt”

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​​ Wiki/  google