វាសនារបស់ បិសាចក្រហមវនឹង ទៅជាយ៉ាងណា ពេលជួប ហង្សក្រហម ?

ឡុងដ៏៖ ក្នុងក្របខណ្ឌ Europa League វគ្គជម្រុះ១៦ក្រុមចុងក្រោយ នៅរាត្រីទៀបភ្លឺថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ក្លឹបបិសាចក្រហម ManChester United នឹងធ្វើដំណើរទៅកាន់ពហុកីឡដ្ឋាន Anfield ជាទឹកដីរបស់ក្លឹបហង្សក្រហម នេះបើយោងតាម BBC ចុះផ្សាយ ។

និយាយពី យីអ៊ុនរបស់ក្លឹប បិសាចក្រហម ManChester United ក្រោមការដឹកនាំរបស់ គ្រូបង្វឹក Van Gaal ក្លឹបមួយនេះ ហាក់មានភាពបាក់ស្រុត យ៉ាងខ្លាំង ទោះក្នុងទឹកដី ក៏លេងមិនដែលឈ្នះ ដែលធ្វើឲ្យក្លឹបមួយនេះ ធ្លាក់ទៅកាន់លេខរៀងទី ៦ នៃលីកកំពូលរបស់អង់គ្លេស ។

វាសនារបស់ ក្លឹប បិសាចក្រហម កំពុងស្ថិតក្នុងភាព លំបាកលំបិនបំផុត ខណៈរាត្រីទៀបភ្លឺថ្ងៃទី១១ ខែមីនា នឹងធ្វើដំណើទៅកាន់ Anfield ដោយត្រូវបានគេ សន្មត់លទ្ធផលទុកជាមុនថា បិសាចក្រហម នឹងចាញ់ម្ចាស់ផ្ទះ ហង្សក្រហម Liverpool ជាក់ជាមិនខាន ។

ដោយឡែកនិយាយពីលេខ រៀងរបស់ហង្សក្រហម ក្នុងលីកកំពូលអង់គ្លេស នៅរដូវកាលនេះ ស្ថិតនៅលេខរៀងទី ៧ ដោយ២៨ ប្រកួតមាន ៤៤ ពិន្ទុ ខណៈដែលបិសាចក្រហម ២៩ប្រកួតមានតែ ៤៧ ពិន្ទុនោះ ។

នៅឆ្នាំ២០១០ ក្លឹបហង្សក្រហមធ្លាប់បាន ទទួលក្លឹបបិសាចក្រហម ដោយពេលនោះ Liverpool បានយកឈ្នះ បិសាចក្រហម ក្នុងលទ្ធផល ២-០ កាលនោះស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ Sir Alex Ferguson ផង ចុះស្ថិតក្រោមការដឹកនាំលេងរបស់ Van Gaal វាសនា របស់ បិសាចក្រហម នឹងទៅជាយ៉ាងណា ?

ទស្សនាវីដេអូឃ្លិប ដូចខាងក្រោម៖

វាសនារបស់ បិសាចក្រហមវនឹង ទៅជាយ៉ាងណា ពេលជួប ហង្សក្រហម ?