សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា ដឹកនាំ​ផ្លូវ​ទៅ​ឧស្សាហកម្ម​ កាន់តែ​មាន​ស្ថេរភាព និង​បទ​ពិសោធន៍​កាន់ តែមានសុវត្ថិភាព​សម្រាប់​អតិថិជន

ភ្នំពេញ៖ សម្រាប់​រយៈពេល​ប្រាំទៅដប់ឆ្នាំមុន កម្ពុជាមានការប្រែប្រួល​យ៉ាង​ខ្លាំង ចេញពីអគារខ្ពស់ៗ​ទៅផ្សារទំនើបៗ ភ្នំពេញ​កំពុង​វិវឌ្ឍន៍​ទៅជា​ទីក្រុង​អន្តរជាតិ​។ ផ្លូវនានា​គឺជា​ភស្តុតាង​ដ៏ល្អ​បំផុត ដែលពោរពេញដោយ​រថយន្ត​ទំនើបៗធ្វើដំណើរ។ 

ឧស្សាហកម្ម​រថយន្ត​នៅក្នុងព្រះរាជាណាចក្រកម្ពុជា បាន​លូតលាត់​យ៉ាងឆាប់រហ័ស និង​យ៉ាងរឹងមាំ។ កាលពីឆ្នាំ 2013 គេបានឃើញ​យានយន្ត​កើនឡើង 15 ភាគរយ ពីការនាំចូល។ ការនាំចូលរថយន្តថ្មី មានសរុប​ប្រហែល 4,000 គ្រឿង នៅក្នុងឆ្នាំ 2014 ក្នុងនោះមានរថយន្ត​គ្រប់ប្រភេទ​ដូចជារថយន្តតូច ភីកអាប់ និងរថយន្ត​ដឹកជញ្ជូន។ មួយភាគបីនៃរថយន្តទាំងនោះ គឺជា​រថយន្ត​ទំនើប ស្របតាម​ការនិយម​និង​បែបផែនជីវិត​របស់​សង្គម​កម្ពុជា។

សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា ដឹកនាំ​ផ្លូវ​ទៅ​ឧស្សាហកម្ម​ កាន់តែ​មាន​ស្ថេរភាព និង​បទ​ពិសោធន៍​កាន់ តែមានសុវត្ថិភាព​សម្រាប់​អតិថិជន

លោក Peter Brongers, ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា មាន​ប្រសាសន៍ថា  “កំណើន​ដ៏ឆាប់​រហ័ស​ដូច្នេះ ក៏នាំមកនូវ​បញ្ហាប្រឈមនិង​បញ្ហាថ្មីៗ សម្រាប់​តួអង្គសំខាន់ៗ​ក្នុង​ឧស្សាហកម្មនេះ និង​អាជ្ញាធរ​ រដ្ឋាភិបាល​ (ការការពារ​និង​សុវត្ថិភាព​អ្នក​ប្រើប្រាស់​ ការនាំចូល​រដ្ឋយន្ត​មិនមាន​សុវត្ថិភាព  ទីផ្សារ​ងងឹត​ជាដើម )។  សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) មាន​គោលបំណង​ពង្រឹង​ និងការពារ​គោលដៅ​របស់​ ឧស្សាហកម្មយានយន្ត និង​ជួយ​កែលម្អ​សុវត្ថិភាព​ផ្លូវថ្នល់ ការការពារ​ អ្នកប្រើប្រាស់  សុវត្ថិភាព​យានយន្ត និង​ការយល់ដឹង​របស់​អ្នក​បើកបរ ។”  

ការអប់រំអ្នកប្រើប្រាស់

ប្រជាជន​កម្ពុជាធ្លាប់​ចាត់ទុកថា តម្លៃគឺជាកត្តា​សំខាន់សម្រាប់​សម្រេចចិត្ត ហើយ​មើលរំលង​គុណភាព​និង​គុណ​តម្លៃ។ នៅពេលនោះ អ្នកប្រើប្រាស់ជាច្រើន​មិនទាន់យល់ ដឹង​អំពីអត្ថប្រយោជន៍​នៃការ​ធានា និង​មជ្ឈមណ្ឌល​សេវាកម្ម ​ដែលទទួលបានសិទ្ធិ ផ្ដល់ដោយ​អ្នក ចែកចាយ​ផ្លូវការ។

ក្រៅពីនេះ អ្នកប្រើប្រាស់ជាច្រើន​មិនដឹងថា​អ្នកផលិត ធ្វើការឌីស្សាញ និងកសាង​រថយន្ត​ផ្សេង​គ្នា​សម្រាប់​ ប្រទេស​ផ្សេងគ្នា​នៃ​ ពិភពលោកឡើយ។ រថយន្ត​ដែលទទួលបាន​សិទ្ធិ​ ត្រូវ​បាន​នាំចូល​ដោយ​គេ​បាន​គិត​ពិចារណា​ទៅលើ​លក្ខខណ្ឌ​ក្នុង​ស្រុក​ សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នកប្រើប្រាស់​នៅ​កម្ពុជា។ ឧទាហរណ៍ រថយន្ត​ដែលទទួលបាន​សិទ្ធិ ត្រូវ​បាន​លៃតម្រូវ​សម្រាប់​ស្ថានភាព ​ប្រើប្រាស់​ប្រេង​នៅ​កម្ពុជា បូមឬ​ម៉ូឫស្ស័រ​ ក៏ត្រូវ​បាន​លៃ​តម្រូវ​ទៅតាម​ផ្លូវ​នៅក្នុង ​ប្រទេស​កម្ពុជាដែរ ក្រៅពីនេះ​កុំប្រេស្ស័រ​ម៉ាស៊ីនត្រជាក់ធំ ក៏សម្រាប់​អាកាសធាតុ​ត្រូពិក។ 

ជាមួយនឹង​ទីផ្សារ​ងងឹតដែលមានទំហំធំជាង​អ្នកចែកចាយផ្លូវការ ១០ ដង អ្នកប្រើប្រាស់​ពិតជាពុំទទួល​បាន​ការការពារទេ។ CAIF កំពុង​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ ចាត់​វិធានការ។

លោក Peter Brongers. បន្តថា “សហព័ន្ធ​ត្រៀមខ្លួន​ផ្ដល់ប្រឹក្សា​ដល់​រដ្ឋាភិបាល​អំពី​វិធានការ​ពាក់ព័ន្ធ​ដើម្បី​ហាមឃាត់ ​រថយន្ត​នាំចូលថ្មី​ដោយ​អ្នក​ ចែកចាយ​ដែល​មិនមានសិទ្ធិ និង​បង្កើន​ពន្ធ ១៥០% សម្រាប់​រាល់ទីផ្សារ​ងងឹត។  ក្នុងនាមជាតួអង្គមាន ការ​ទទួល​ខុសត្រូវ សហព័ន្ធ​នឹង​ធ្វើ​យុទ្ធនាការ​លើកកម្ពស់ ​ការ​យល់ដឹង​នៅក្នុងឆ្នាំនេះ ដើម្បី​អប់រំ​អ្នកប្រើប្រាស់​ជា​បណ្ដើរៗ ​អំពី​ហានិភ័យ​នៃការ​ទិញ​ពី ​អ្នក​ចែកចាយ​ដែល​មិន​មាន​សិទ្ធិ។" 

ការកសាង​ឧស្សាហកម្មកាន់តែ​មានស្ថេរភាព ស្របតាម​សមាហរណកម្ម​អាស៊ានរបស់​ប្រទេស​កម្ពុជា សមាហរណកម្ម​អាស៊ាន​ កំពុង​តែ​នាំ​កម្ពុជា​ទៅមុខ ហើយ​កម្ពុជា​កំពុង ​ធ្វើ​សមាហរណកម្ម​ចូល។ ដើម្បី​អនុញ្ញាត​ឲ្យ​មាន សមាហរណកម្ម​ដោយ​រលូន កម្ពុជា​គួរ​ប្រុងប្រយ័ត្ន​ក្នុងការ​បង្កើតប្រព័ន្ធ​មួយ​ឲ្យ​ មានលក្ខណៈ​ស្របគ្នា។ ក្នុងចំណោមប្រទេស​អាស៊ាន​ទាំងដប់  ប្រទេសប្រាំពីរ​បាន​ហាមការនាំចូល​រថយន្ត​ជជុះ។ បច្ចុប្បន្ននេះ មីយ៉ានម៉ា និង​កម្ពុជា​មិនមាន​កំណត់ការនាំចូលទេ ធ្វើ​ឲ្យ​មានទិដ្ឋាភាព​ជា “​កន្លែង​ចោល​របស់​ចាស” នៃអាស៊ាន។ កាលពីឆ្នាំ ២០១៣ ឡាវ​បាន​ស្ដាប់តាមនិន្នាការ​នៅក្នុងអាស៊ាន ហើយ​បាន​ហាមការ នាំចូល​រថយន្ត​ជជុះ។ 

នៅប្រទេស​ផ្សេងទៀត ដូចជា​វៀតណាម រក្សា​តុល្យភាព។ ប្រទេសនេះ​អនុញ្ញាត​ឲ្យ​នាំចូលរថយន្ត​អាយុ​ត្រឹម​ប្រាំឆ្នាំ។ រថយន្តទាំង នោះ​ត្រូ​វឆ្លងកាត់​ការពិនិត្យ​ សុវត្ថិភាព​មុនពេល​ចូល​ក្នុង​ប្រទេស ហើយ​ត្រូវ​ពិនិត្យ​ជាប្រចាំ (រាល់ ៦ ខែម្ដង)។ លោក Peter Brongers និយាយថា  “សហព័ន្ធ​ចូលរួម​នៅក្នុង​ ក្រុមការងារ​យានយន្ត​អាស៊ាន ហើយ​បាន​ដឹងច្បាស់​​អំពីនិន្នាការ​នៅក្នុង​តំបន់ ។ យើង​កំពុង​ចូលរួម​ជួយ​កម្ពុជា​ដើម្បី​សម្របតាម​ប្រទេស​ជិតខាង​ក្នុ​ងអាស៊ាន ហើយ​នឹង​ព្យាយាម​លើកកម្ពស់​មុខមាត់​ក្នុង​តំបន់។”

ជាចុង​ក្រោយ ប្រធាន CAIF បាន​មានប្រសាសន៍ថា  ជាថ្មី​ម្ដង​ទៀត យើង​ត្រៀមខ្លួន​សម្រាប់​ការអនុវត្ត​ឆាប់​រហ័ស ​នៃ​វិធានការ ពាក់ព័ន្ធ​។ សហព័ន្ធ​ផ្ដល់អនុសាសន៍ថា គួរបិទទាំងស្រុងការនាំ ចូល​រថយន្ត​ជជុះ ឬ​បិទ​ការនាំចូលរថយន្ត​ ដែលមាន​អាយុ​លើសដប់ឆ្នាំ ដើម្បីការពារ​អ្នក​ប្រើប្រាស់ និង​បរិដ្ឋាន ព្រមទាំង​បង្កើន​ចំណូល ពន្ធដារ​សម្រាប់​អាជ្ញាធរ​ពាក់ព័ន្ធ និង​ជួយ​ដល់​ពួកគេ​វិនិយោគក្នុង​ ហេដ្ឋា​រចនាសម្ព័ន្ធ”។   

អំពី​សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា តំណាង​ឲ្យ​អ្នកចែកចាយ​ដែលមានសិទ្ធិ រួមមាន Audi, BMW, Chevrolet, Ford, Fuso, Great Wall, Honda, Isuzu, Jaguar, Kia, Land Rover, Mazda, Mercedes Benz, Mitsubishi, Nissan, Porsche, Subaru, Suzuki, Toyota និង Volkswagen។ គោលបំណង​គឺ​ដើម្បី​លើក​កម្ពស់​ឧស្សាហកម្ម​យានយន្ត​ បញ្ចេញ​សំឡេងតែមួយ​​និង​រួមគ្នា​ ពីវិស័យ​ឯកជន​អំពីបញ្ហានេះជាមួយ​រដ្ឋាភិបាល ចូលរួមធ្វើជា​តំណាង​​ឲ្យ​វិស័យឯកជន​នៅក្នុង​ក្រុមការងារ​អាស៊ាន បង្កើន​ការងារ ផ្ដល់ការ​បណ្ដុះ​បណ្ដាល បង្កើន​សុវត្ថិភាព​ផ្លូវថ្នល់  លើកកម្ពស់ការយល់ដឹង​ និង​ការការពារ​ដល់អ្នក​ប្រើប្រាស់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត